• 2021-07-30 01:53:32
  • ព័ត៌មាន

អ្នកសៀមរាបសូមជ្រាប! កំណត់ ៣ ភូមិសាស្ត្រនៅក្នុងស្រុកមួយនេះ ជាតំបន់ក្រហម និងលឿងទុំ ១៤ថ្ងៃ

  • 2021-07-30 01:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តទាំង ៨ ដែលត្រូវបិទខ្ទប់ក្នុងរយៈពេល ១៤ ថ្ងៃ បន្ទាប់ពីមានការរកឃើញឆ្លង នូវវីរុសកូវីដ( Delta) ប្រភេទថ្មី ដែលចំពោះការបិទខ្ទប់ខេត្តទាំងមូល រដ្ឋបាលខេត្តសៀមរាបក៏បានចេញសេចក្តីសម្រេចក្នុងការដាក់តំបន់មួយចំនួន ជាតំបន់ក្រហម និងតំបន់លឿងទុំ ដើម្បីបង្ការ និងចៀសវាងការឆ្លងរាលដាល។

នាថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល​ ១៤ថ្ងៃ គិតចាប់ពី ម៉ោង ២៣ ៥៩ នាទី នាថ្ងៃទី ២៩ កក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រ ស្រុក សូទ្រនិគម ខេត្តសៀមរាប ដោយកំណត់ ជាតំបន់ក្រហម និង តំបន់លឿងទុំ ដែលមានដូចខាងក្រោម ៖

  • តំបន់ក្រហម ៖ ភូមិសាស្ត្រកំពង់ឃ្លាំង ស្រុកសូទ្រនិគម

  • តំបន់លឿងទុំ ៖ ភូមិសាស្ត្រ ឃុំកៀនសង្កែ និងឃុំដានរុន ស្រុកសូទ្រនិគម ដោយមានភ្ជាប់ជាមួយផែនទី និងសេចក្តីសម្រេច ខាងក្រោម ៕

ដើម្បីលម្អិតបន្ថែម៖ សេចក្តីសម្រេចរដ្ឋបាលខេត្តសៀមរាប

អត្ថបទ ៖ មេខាឡា

មតិយោបល់