• 2021-07-30 03:05:44
  • ព័ត៌មាន

ឥណ្ឌូណេស៊ី ចង់ចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបានជាង ២០០លាននាក់ ដោយ១ថ្ងៃចាក់២លាននាក់

  • 2021-07-30 03:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឥណ្ឌូណេស៊ីមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបានជាង ២០០លាននាក់ ដើម្បីទទួលបានភាពស៊ាំប្រឆាំងនឹងជំងឺរាតត្បាត។

រយៈពេល ៦ខែចាប់តាំងពីការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងមក ប្រជាជនតិចជាង ១០ភាគរយនៃប្រជាជនសរុបដែលមានចំនួន ២៧២លាននាក់ ឬស្មើនឹង ១៨,៧លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។

ប្រធានាធិបតីនិយាយថា៖ ដើម្បីទទួលបានភាពស៊ាំរបស់ប្រជាជន យើងត្រូវចាក់វ៉ាក់សាំងជូនដល់ប្រជាជនឱ្យបានប្រមាណ ២០៨លាននាក់ ដោយក្នុងនោះរួមមានទាំងក្រុមដែលមានអាយុពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ​។ ​ប៉ូលីសជាតិ និងយោធាឥណ្ឌូណេស៊ី​បានចូលរួមក្នុងការពន្លឿនការចាក់វ៉ាក់សាំងនេះ ដោយមានគោលបំណងឈានដល់ចំនួន ២លានដូសក្នុងមួយថ្ងៃ។

ប្រទេសឥណ្ឌូណេស៊ីបានប្រើប្រាស់វ៉ាក់សាំងភាគច្រើនដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន៕

ប្រភព៖ CNA

មតិយោបល់