• 2021-07-30 03:12:58
  • ព័ត៌មាន

កុមារកំព្រារ និងប្អូនៗ មានឪពុកម្តាយនៅឆ្ងាយ ឬជាក្មេងអនាថា ត្រូវអនុវត្តតាមគោលការណ៍ទាំងនេះ ដើម្បីចាក់វ៉ាក់សាំង

  • 2021-07-30 03:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ ដល់អាយុក្រោម ១៨ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ នេះ ដែលចាប់ផ្តើមដំបូងនៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ។ ក្នុងនោះ ចំពោះកុមារ ឬយុវវ័យ ដែលកំព្រារ ឬ មានឪពុកម្តាយ នៅឆ្ងាយ តើត្រូវធ្វើបែបណា និងបំពេញឯកសារអ្វីខ្លះ ដើម្បីបានចាក់វ៉ាក់សាំង?

រូបភាព ៖ ផ្ទះបាយកុមារ

តាមរយៈសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់ ៖

  • មាតាបិតា និងអាណាព្យាបាល ប៉ុន្តែ ក្នុងករណី កុមារ និងយុវ័យ ស្នាក់នៅឆ្ងាយពីឪពុកម្តាយ ឬអាណាព្យាបាល គឺតម្រូវឲ្យអាណាព្យាបាល ឬឪពុកម្តាយ បំពេញនូវលិខិតព្រមព្រៀងនេះជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឲ្យគ្រូពេទ្យ នៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់

  • អ្នកគ្រប់គ្រងចំពោះកុមារដែលរស់នៅតាមមណ្ឌល

  • ក្នុងករណីកុមារ និងយុវវ័យនោះជាជនអានាថាដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន ។

អត្ថបទ ៖ មេខាឡា

មតិយោបល់