• 2021-07-30 03:14:58
  • ព័ត៌មាន

កូវីដធ្វើឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះ ប្រឈមនឹងការដួលរលំ ក្រោយមន្ទីរពេទ្យអស់គ្រែសម្រាប់ព្យាបាលអ្នកជំងឺ

  • 2021-07-30 03:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលប្រទេសថៃ បានប្រកាសអំពីការខ្វះខាតគ្រែនៅក្នុងមន្ទីរពេទ្យ និងកន្លែងធ្វើចត្តាឡីស័ក នៅក្នុងទីក្រុងបាងកក ដោយសារករណីឆ្លងវីរុសកូវីដ១៩ និងករណីស្លាប់បានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមការឱ្យដឹងពី CNA ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងតស៊ូទប់ទល់នឹងការផ្ទុះឡើងនៃអ្នកឆ្លងខ្ទង់មុឺននាក់ក្នុងមួយថ្ងៃៗ បង្កឡើងដោយសារវីរុសកូវីដប្រភេទ Deltaដែលមានសមត្ថភាពឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតលឿនបំផុត។ ករណីស្លាប់កើនឡើងយ៉ាងគំហុកហើយប្រព័ន្ធសុខាភិបាល កាន់តែប្រឈមមុខខ្លាំងនឹងហានិភ័យ។

ទោះបីជាខេត្តដែលរងគ្រោះខ្លាំងនិងមានអ្នកឆ្លងវីរុសនេះច្រើនជាងគេ កំពុងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមច្បាប់រឹតត្បិត និងបម្រាមគោចរពេលរាត្រីយ៉ាងណាក៏ដោយ ប៉ុន្តែថៃបានរកឃើញអ្នកឆ្លងប្រចាំថ្ងៃក្នុងកំណត់ត្រាថ្មី។ ដោយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ អ្នកឆ្លងវីរុសនេះ មានរហូតដល់ទៅ ១៧៦៦៩ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦៥ នាក់៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី