• 2021-07-30 09:50:00
  • ព័ត៌មាន

មាននៅខ្មែរច្រើនល្អហ្មង! បន្ទះពណ៌លឿង ក្រាលលើផ្លូវ ដើម្បីសុវត្ថិភាពជនពិការ ជាអ្នកដំណើរថ្មើរជើង

  • 2021-07-30 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទះពណ៌លឿង ឬកម្រាលពណ៌លឿង នៅបាហ្គាយ៉ូ (Baguio) រៀបដាក់ក្រាលលើផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង ជាពិសេសអ្នកដំណើរដែលជាជនពិការ។

បើអ្នកនិយាយពី បាហ្គាយ៉ូ (Baguio) អ្នកប្រាកដជានឹកឃើញ ផ្លូវឡើងចុះភ្នំ ដែលចោតខ្លាំង និងផ្លូវដើរតូចៗចង្អៀត​ តាមប្រឡោះអគារ និងកាំជណ្តើរឡើងចុះដែលចោត។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកកាន់តែស្គាល់ពី បាហ្គាយ៉ូ (Baguio) នោះគឺ បន្ទះពណ៌លឿង ឬកម្រាលពណ៌លឿង ដែលបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពដល់ជនពិការភាព។ ជនពិការ ដែលធ្វើដំណើរលើបន្ទះពណ៌លឿងនេះ ត្រូវដាក់ឈើរុញរបស់ពួកគេ តាមទិសដៅចង្អូរ នៃបន្ទះពណ៌លឿងនោះ។

សម្រាប់អ្នកដំណើរជាជនពិការ ដែលធ្វើដំណើរលើផ្លូវក្រាលមួយនេះ អាចសង្កត់លើរនាំងនៅចំហៀងផ្លូវ ប្រសិនបើមេឃភ្លៀង ឬផ្លូវនោះមានទឹកសើម និងដើម្បីចៀសវាងការរងរបួស ដោយការរអិល ៕

ប្រភព ៖ Baguio Creative Cities Network

ប្រែសម្រួល ៖ Lady

មតិយោបល់