- 2021-07-30 09:36:50
- ព័ត៌មាន
រដ្ឋមន្ត្រី អភិបាលខេត្ត-ស្រុក ទាំង ៤ រូបឆ្នើមៗ មានសមត្ថភាពពេញខ្លួន ធ្វើច្រើនជាងនិយាយ ល្បីឈ្មោះខ្លាំង
- 2021-07-30 09:36:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រី អភិបាលខេត្ត-ស្រុក ទាំង ៤ រូបឆ្នើមៗ មានសមត្ថភាពពេញខ្លួន ធ្វើច្រើនជាងនិយាយ ល្បីឈ្មោះខ្លាំង
ចន្លោះមិនឃើញ
ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាបានស្គាល់យ៉ាងច្បាស់រួចមកហើយចំពោះស្នាដៃនិងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរដ្ឋាភិបាលចំនួន៤រូបខាងក្រោមនេះ ត្រូវបានប្រជាជនគោរពកោតសរសើរ ថាជាមន្រ្ដីខ្លាំង លះបង់ខ្ពស់អស់កម្លាំងកាយចិត្ត ធ្វើច្រើនជាងនិយាយ ជាមន្រ្ដីបម្រើរាស្រ្ដ ស្របតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ លោកបានសាងសមិទ្ធផលថ្មីៗដើម្បីបម្រើដល់វិស័យចាំបាច់ក្នុងប្រទេសជាឧត្តមប្រយោជន៍របស់ពលរដ្ឋគ្រប់ៗរូប និងបំពេញភារកិច្ចបម្រើរាស្ត្រពោរពេញដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ បានទទួលក្ដីគោរពស្រឡាញ់យ៉ាងច្រើនលើសលប់ពីប្រជាជន ។
១.ឯកឧត្តម ជាសុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម បានល្បីឈ្មោះជាយូរហើយខាងដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា ដោយឡែកថ្មីនេះឯកឧត្តម បានបង្កើតសមិទ្ធិផលថ្មីៗ ដោយសាងសង់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ យ៉ាងស្រស់ស្អាតពោរពេញដោយរចនាបទបែបខ្មែរ បង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរពិតៗដោយទទួលបាននូវការពេញចិត្ត និងគោរពស្រលាញ់ជាខ្លាំងពីពលរដ្ឋខ្មែរគ្រប់ៗរូប។
២. ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងសាធារណការ បានខិតខំសាងសង់អភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រីជាប្រមុខដឹកនាំ ទើបសម្រេចបានសមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជា ស្ពាន ថ្នល់ ជាដើមរីកដុះដាលឥតឈប់ឈរ។
៣. ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
សាធារណៈជនពិតជានៅចងចាំបានថា ឯកឧត្តម គួច ចំរើន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលខេត្តព្រះសីហនុ ភ្លាមៗនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោយខេត្តជាប់សមុទ្រមួយនេះ ស្ថិតក្នុងវិបត្តិធម្មជាតិ និងគ្រោះអាសន្ន។ ឯកឧត្តម គួច ចំរើន ត្រូវបានប្រជាជនគោរពកោតសរសើរ ថាជាមន្រ្ដីខ្លាំង លះបង់ខ្ពស់អស់កម្លាំងកាយចិត្ត ធនធាន ធ្វើច្រើនជាងនិយាយ ជាមន្រ្ដីបម្រើរាស្រ្ដ ស្របតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានរៀបចំឱ្យមានរបៀបរៀបរយឡើងវិញ រៀបចំសោភ័ណភាព អនាម័យ និងកែប្រែឆ្នេរសមុទ្រ ក្លាយជាឆ្នេរសាធារណៈ និងស្ថាបនាមហាវិថី វិថី និងអនុវិថីផ្ដល់ឱ្យប្រជាពលរដ្ឋទូទៅជាច្រើន។
៤. លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប
លោក ឃឹម ហ្វីណង់ ជាចៅហ្វាយស្រុកវ័យក្មេងរូបសង្ហា ពេញដោយសមត្ថភាព មានប្រវត្តិសិក្សា និងការងារមិនធម្មតាឡើយ។ បន្ទាប់ពីចូលកាន់តំណែង បានក្លាយជាអភិបាលស្រុកមួយរូបដែលមានវ័យក្មេងបំផុតដែលពោរពេញទៅដោយសមត្ថភាព និងគំនិតអភិវឌ្ឍន៍ថ្មី គួរឱ្យសើសើរ។ បច្ចុប្បន្នលោក ឃឹម ហ្វីណង់ កំពុងទទួលបានការរស្រឡាញ់ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនស្រុកបន្ទាយស្រីដែលរស់នៅក្រោមការមើលថែ និងការដឹកនាំរបស់លោក ៕