• 2021-07-30 10:26:16
  • ព័ត៌មាន

ខ្លោចចិត្តណាស់! «ម៉ែ ម៉ែកុំទៅអីម៉ែ» កូនស្រីស្រែកទ្រហោយំ លុតជង្គង់ហៅសពម្ដាយ ត្រូវពេទ្យយកទៅបូជា(វីដេអូ)

  • 2021-07-30 10:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីម្នាក់ស្រែកយំ ស្ទើរខ្សោះខ្លួន លុតជង្គង់ ស្រែកដង្ហើយហៅម្តាយឲ្យត្រឡប់មកវិញ ទាំងដែលគ្រូពេទ្យកំពុងតែរុំសពម្តាយ ដឹកយកចេញទៅបូជា។ នេះបើតាមប្រភពវីដេអូដែលថតបង្ហោះដោយគណនីយហ្វេសប៊ុក Chorm Lv នៅរសៀល ថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១។

តាមរយៈវីដេអូខាងលើ ស្ត្រីម្នាក់ស្រែកដង្ហើយហៅម្តាយ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ទាំងលុតជង្គង់ផង ស្រែកយំផង គួរឲ្យខ្លោចផ្សារបំផុត។ តាមរយៈសម្តី របស់អ្នកដែលថតវីដេអូបង្ហោះគឺថា ស្រ្តីដែលជាម្តាយដែលស្លាប់នោះគឺទើបតែចូលពេទ្យថ្មីៗនេះឯង តែក៏ត្រូវស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានដឹកមកព្យាបាលជំងឺកូវីដ១៩។

ជារឿងគួរស្រណោះ និងសោកស្តាយជាទីបំផុតចំពោះការបាត់បង់ដែលគ្មានថ្ងៃវិលត្រឡប់វិញ អ្នកជាកូនបានត្រឹមស្រែកយំដង្ហើយហៅ អ្នកជាម្តាយ «ម៉ែ ម៉ែកុំទៅអីម៉ែ» តែម៉ែក៏មិនបានលឺ កាន់តែមិនអាចត្រឡប់ ព្រោះជីវិតបានរលត់ផុតទៅហើយ ៕

វីដេអូ ស្ត្រីជាកូន ស្រែកយំដង្ហើយហៅម្តាយ

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទពេញនិយម