• 2021-07-31 00:00:00
  • ព័ត៌មាន

ប្រណិត ខ្ពង់ខ្ពស់ ថ្លៃថ្លា! ស្ពានហាលប្រាសាទព្រះខ័នបញ្ចប់ការជួសជុលដំណាក់កាលទី១ហើយ

  • 2021-07-31 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ នៅម្សិលមិញ ក្រុមការងារជួសជុលស្ពាន​ហាលប្រាសាទបាកាន (ព្រះខ័ន) ចំណុចខ្លោងទ្វារខាងកើត ផ្ទាំងទិសខាងត្បូង នៃខ្លោងទ្វារចូលប្រាសាទបាន​បញ្ចប់​ការ​ជួសជុល​ដំណាក់​កាល​ទី​មួយ​ហើយ​ ក្នុង​នោះ​​មាន​ការ​លើកបង្កាន់ដៃនាគ ​ដើម្បីតភ្ជាប់​ ​ពង្រឹង​គ្រឹះ​ និង​ជញ្ជាំង​ស្ពាន​ហាល។​

រយៈពេល​ជា​ច្រើន​ខែ​កន្លងមក ក្រុមជាងជំនាញ និងបុរាណវិទូបានសិក្សា និងធ្វើកំណាយក្នុងនោះបានរក​ឃើញ​វត្ថុបុរាណជាបន្តបន្ទាប់ដែលកប់ក្នុងដីជុំវិញការដ្ឋាន។ វត្ថុបុរាណទាំងនោះរួមមាន ព្រះ​កេស​ព្រះពុទ្ធ​ចំនួន​ ០១ ដង​ខ្លួន​ព្រះពុទ្ធ​ចំនួន​ ០១ (បាត់​ជើង និង​ព្រះកេស) បំណែក​ដង​ខ្លួន​ព្រះអង្គ​ជាប់​ផ្ទាំង​ថ្ម​ចំនួន​ ០១ បំណែក​ជើង​ព្រះពុទ្ធ​ចំនួន​ម្ខាង ​និង​រូប​នាគ​ចំនួន​ ០១​ ដង​ខ្លួន​បដិមា​ចំនួន​១​ ព្រះ​កេស​មាន​​កម្ពស់​ ០,២៣ ស.ម ទទឹង ០,១៣ ស.ម​, ព្រះ​កេស​ព្រះពុទ្ធរូប​ មាន​កម្ពស់ ​០,២៥ ស.ម ទទឹង ០,១៤ ស.ម ​ព្រះពុទ្ធ​រូប​​ប្រក់​នាគ (បាត់​ព្រះ​ភ័ក្រ​)​ ព្រះ​ពុទ្ធរូប​ជាប់​ផ្ទាំង​ថ្មី​ និង​បន្ទះ​ស្ពាន់​មាន​ចំនួន ១០ សន្លឹក​ផ្សេង​ទៀត​។

ស្ពាន​រានហាល​គោ​បុរៈ​ទី​មួយ​នៃ​ប្រាសាទ​បាកាន​ ឬ​ព្រះ​ខ័ន​កំពង់​ស្វាយ​ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​ជួស​ជុល ឡើងវិញ​កាល​ពី​ពេល​កន្លង​ទៅ ក្រោយ​រង​ការ​ខូចខាត​ យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​កត្តា​អាយុ​កាល​ កត្តា​ធម្មជាតិ​ ខ្វះ​ការ​ថែរក្សា​ឲ្យ​បាន​ដិត​ដល់​ ជា​ពិសេស​ការ​បំផ្លាញ​ជីក​កកាយ រក​វត្ថុ​មាន​តម្លៃ​ពីសំណាក់​មនុស្ស​ទុច្ចរិត​កាល​ពី​សម័យ​សង្គ្រាម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាសាទ​ព្រះ​ខ័ន​កំពង់​ស្វាយ ​មាន​ចម្ងាយ​ប្រមាណ​ ២៩០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។

​ប្រាសាទ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​១០៥​គីឡូម៉ែត្រ ពី​ក្រុង​អង្គរ​។ ព្រះ​បាទ​ជ័យវរ្ម័នទី៧​ បាន​សាងសង់​ប្រាសាទ​ព្រះ​ខ័ន​កំពង់​ស្វាយ​នេះ​ឡើង ក្នុង​គោល​បំណង​រម្លឹក​ជ័យ​ជម្នះ​លើ​ទ័ព​ចម្ប៉ា ឈ្លានពាន​អាណាចក្រ​អង្គរ​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម