• 2021-08-02 01:56:32
  • ព័ត៌មាន

ទាំងយប់គ្រូពេទ្យចុះទៅយកសំណាកលើមនុស្សច្រើននាក់ នៅតំបន់មួយក្រុងភ្នំពេញ សង្ស័យផ្ទុះឆ្លងវីរុស​ Delta

  • 2021-08-02 01:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទ (Delta) ជាច្រើនករណីនៅរាជធានីភ្នំពេញ ខណៈកាលពីយប់ថ្ងៃទី ១ សីហា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកភ្លាមៗ លើពលរដ្ឋជាច្រើននាក់នៅតំបន់ បឹងសាឡាង ដោយសារតែមានការសង្ស័យថា មានផ្ទុះវីរុសប្រភេទ (Delta) ថ្មីនៅទីនោះ។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាច្រើននាក់ នៅជិតសាលាសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តភ្លាមៗ បន្ទាប់ពីមានការសង្ស័យថាមានករណីផ្ទុះកូវីដ១៩បំប្លែងថ្មី នៅក្នុងទីតាំងនោះ។ គួរបញ្ជាក់ដែរថា សម្រាប់លទ្ធផល នៃការធ្វើតេស្ត នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ។ យ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងសម្របខ្លួនរស់នៅជាមួយបរិបទថ្មីមួយនេះ ជាពិសេសសូមថែរក្សាសុខភាព និងការពារខ្លួនឲ្យបានយ៉ាងខ្ជាប់ខ្ជួនតាមគោលការរបស់ក្រសួងសុខាភិបាល ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់