• 2021-08-02 08:09:37
  • ព័ត៌មាន

សូមកុំទាន់ឆោឡោ! «គ្រប់គ្នាត្រូវតែពាក់PPE កំរិត ៣ ជាកំហិត» ជាបណ្ដាំលោកជំទាវ ពេជ ចន្ទមុន្នី ទៅគ្រូពេទ្យជួរមុខទេ

  • 2021-08-02 08:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រហ្វេសប៊ុកផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានបង្ហោះសារមួយឃ្លា ដកស្រង់ពីបណ្ដាំរបស់លោកជំទាវ ពេជ ចន្ទមុន្នី ដែលប្រើពាក្យ «មេទ័ពអាវស» តំណាងឱ្យការដឹកនាំរបស់លោកជំទាវ នៃគ្រូពេទ្យជួរមុខទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ដោយបានសរសេរថា៖ ចាប់ពីថ្ងៃនេះតទៅ គ្រប់គ្នាទាំងអស់ត្រូវតែពាក់ PPE កំរិត ៣ ជាកំហិត នេះគឺជាបទបញ្ជារបស់បងស្រី «មេទ័ពអាវស» ដើម្បីទប់ទល់នឹងវីរុសបំលែងថ្មី Delta ។ ៣កុំ ៣ការពារ !! បើមិនចាំបាច់ សូមកុំចេញពីផ្ទះ, បើចេញពីផ្ទះ ត្រូវប្រុងប្រយ័ត្ន កុំធ្វេសប្រហែស!»

យ៉ាងណាមិញ មានបងប្អូនមួយចំនួន មានការយល់ច្រឡំស្មានថា តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋពាក់ឯកសណ្ឋានការពារនេះ ប៉ុន្តែតាមពិត មេទ័ពអាវសនោះ គឺសំដៅលើលោកជំទាវភរិយាឯកឧត្ដម ហ៊ុន ម៉ាណែត​ ដែលកំពុងប្រយុទ្ធយ៉ាងសកម្មជាមួយគ្រូពេទ្យជួរមុខទាំងអស់ស្ទើរគ្មានពេលសម្រាក ។ ដោយសារតែបច្ចុប្បន្ននេះ វីរុសបំប្លែងថ្មីប្រភេទ Delta កំពុងវាយលុកបណ្ដើរៗក្នុងសហគមន៍ ទើបលោកជំទាវ ពេជ ចន្ទមុន្នី ដាស់តឿន ដល់គ្រូពេទ្យទាំងឡាយ ត្រូវតែពាក់ PPE កំរិត ៣ ជាកំហិត ក្នុងពេលបំពេញបេសកកម្មរបស់ខ្លួន ។

សូមបញ្ជាក់ថា ពាក្យ PPE គឺបានមកពីពាក្យពេញ «Personal protective equipment» ជាឈុតគ្រូពេទ្យប្រើសម្រាប់ការពារ មានសម្ភារឧបករណ៍រួមបញ្ចូលគ្នាជាច្រើន ដូចដែលពលរដ្ឋតែងឃើញស្រាប់ គឺឃ្លុំបិទជិតឈឹងតែម្ដង មួយឯកសណ្ឋាននេះ មិនតិចជាង ១០សម្ភារទេ ដែលត្រូវបំពាក់លើគ្រូពេទ្យទាំងអស់ ពេលចុះបំពេញបេសកកម្ម ៕

មតិយោបល់