• 2021-08-03 04:57:46
  • ព័ត៌មាន

ទិន្នន័យឆ្លងថ្មីនៅកម្ពុជា ប្រកាសមុននេះ ឆ្លងក្នុងសហគមន៍ជាង ៣៣៣នាក់ មកពីក្រៅប្រទេសជាង ២០០នាក់ទៀត

  • 2021-08-03 04:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៧៧ នាក់បន្ថែមទៀតសម្រាប់ទិន្នន័យថ្មីនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

  • អ្នកឆ្លងក្នុងសហគមន៍ ៣៣៣ នាក់

  • អ្នកដំណើរពីបរទេស ២៤៤ នាក់

  • ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២៩ នាក់

  • ចំនួនអ្នកជាសះស្បើយ មានចំនួន ៦២៨នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២ ខែសីហា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៧៩០៥១នាក់ អ្នកជាសះស្បើយសរុប ៧២១៤៥នាក់ និង មានអ្នកស្លាប់សរុប ១៤៧១នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕

អត្ថបទ ៖ សង្ហា

មតិយោបល់