• 2021-08-03 07:38:59
  • ព័ត៌មាន

ក្រសួងសុខាភិបាលវៀតណាម ឲ្យបញ្ឈប់ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ នៅតាមទីសាធារណៈ

  • 2021-08-03 07:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលវៀតណាម បានប្រាប់អាជ្ញាធរមូលដ្ឋាន ឱ្យបញ្ឈប់ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅតាមទីសាធារណៈ ព្រោះវាខ្ជះខ្ជាយ ណាមួយធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមប្រភពព័ត៌មានពី VnExpress International។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ការអនុវត្តវិធីបាញ់ថ្នាំគីមីសម្លាប់មេរោគ គួរធ្វើលើបុគ្គលផ្ទាល់ ឬនៅខាងក្នុងបន្ទប់សំលាប់មេរោគ។ ការបាញ់ថ្នាំគួរតែធ្វើឡើងតែនៅកន្លែងដែលមានការផ្ទុះឆ្លងនូវវីរុសកូវីដ១៩ រីឯសាធាតុគីមីដែលប្រើនោះត្រូវកំណត់សម្រាប់សុវត្ថិភាពបរិស្ថានផងដែរ។

ក្រសួងបាននិយាយថា ការប្រើប្រាស់សារធាតុគីមីសម្លាប់មេរោគ ក្នុងបរិមាណច្រើន សម្រាប់ការបាញ់ថ្នាំនៅខាងក្រៅ ក៏អាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងខ្ជះខ្ជាយកាកសំណល់គីមីបម្រុង ទុកសម្រាប់ការពារជំងឺរាតត្បាត។ នៅចុងខែកក្កដានេះ សារធាតុក្លូរ៉ាមីន B ចំនួន ៦ តោនលាយជាមួយទឹកក្នុងអត្រា ០.៥ ភាគរយត្រូវបានបាញ់នៅទូទាំងទីក្រុងហូជីមិញ៕

ប្រភព៖ vnexpress ប្រែសម្រួល ៖ Lady

មតិយោបល់