• 2021-08-05 09:14:36
  • ព័ត៌មាន

សម័យកាលកូវីដមិនដឹងធ្វើអីមែនទេ! មុខរបរទាំង៥នេះ ងាយស្រួលរកស៊ី ចំណាយទុនតិចតែចំណូលច្រើន

  • 2021-08-05 09:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពកូវីដ១៩បានអូសបន្លាយពេលវេលាកាន់តែយូរអង្វែង មានមនុស្សជាច្រើនកំពុងតែព្រួយបារម្ភមិនដឹងត្រូវទៅរកស៊ីអ្វីឲ្យសមស្របជាមួយនឹងបរិបទមួយនេះ ខណដែលដំបន់នឹងទីតាំងមួយចំនួនត្រូវបានបិទខ្ទប់ពិបាកក្នុងការចេញធ្វើដំណើរប្រកបកិច្ចការងារផ្សេងៗបាន។ ទន្ទឹមនេះ មានមនុស្សជាច្រើនដែលមានដើមទុនតិចតួច ហើយមានបំណងចង់រកស៊ី បើកមុខរបរផ្ទាល់ខ្លួន តែមិនដឹងថា គួរចាប់ផ្ដើមមុខរបស់អីនោះ ថ្ងៃនេះSabayសូមនែនាំមុខរបរទាំង៥នេះ ងាយស្រួលរកស៊ី ចំណាយដើមទុនតិច តែចំណូលច្រើនរាប់ពាន់ដុល្លារ។

រូបតំណាង

១. លក់ផលិតផលមកពីចិន

ផលិតផលមានតម្លៃធូរថ្លៃរាប់ពាន់មុខនៅក្នុងទីផ្សារអនឡាញប្រទេសចិន អាចលក់ចំណេញបានច្រើន ដោយយើងអាចស្វែងរកផលិតផលណាដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុក ជាពិសេសក្មេងៗ មនុស្សធំ ឬគ្រឿងលម្អជាដើម។ ងាយស្រួលក្នុងការលក់ ចំណាយទុនតិចចំណេញច្រើន ផ្ដល់ទំនុកចិត្តដល់អតិថិជន ដើម្បីពង្រីកមុខរបរក្នុងពេលខាងមុខបន្តទៀត។

រូបតំណាង

២. ធ្វើបាយម្ហូបលក់

អាជីវកមួយនេះមាន ការចាប់អារម្មណ៍និងគាំទ្រច្រើន ក្នុងបរិបទកូវីដនេះ ដោយសារមនុស្សភាគច្រើនមិនសូវចេញទៅខាងក្រៅដូច្នេះកា ររកស៊ីលក់បាយម្ហូបគឺប្រសើរបំផុត ដោយធ្វើម្ហូប បាយព្រឹក ល្ងាច យប់ តាមផ្ទះចំណាយថ្លៃដើមធ្វើមុខម្ហូបតិច អាចរកចំណូលបាន៤០០ទៅ ៥០០ ដុល្លារ ក្នុងមួយខែៗ។

៣. បង្កើតវេបសាយ ឬទំព័រហ្វេសប៊ុកលក់របស់មួយទឹកៗ

មុខរបរនេះ ត្បិតមិនសូវជាល្អមើល តែជាមុខរបរដែលងាយស្រួលរកស៊ីបំផុត ហើយប្រាក់ចំណេញវិញគឺខ្ទង់រយដុល្លាផងដែរ។ យើងគ្រាន់តែចំណាយពេល បង្កើតវេបសាយ ឬទំព័រហ្វេសប៊ុក ផ្សាយលក់នៅលើបណ្ដាញអីនធើណែត ហើយចំណាយដើមទុនបន្តិចបន្ទួច អាចលក់របស់មួយទឹកៗ ដូចជាខោអាវ ស្បែកជើង កាបូបជាដើមបានហើយ ទាំងនេះគឺសុទ្ធសឹងតែកំពុងពេញតម្រូវការនាពេលបច្ចុប្បន្នផងដែរ។

រូបតំណាង

៤. ចញ្ចឹមត្រីលក់

មុខរបរនេះអាចសាកសមច្រើនចំពោះអ្នកនៅតាមបណ្ដាខេត្ត ដោយងាយស្រួល និងលក្ខខណ្ឌសមស្របសម្រាប់កសិករដែលមានដីតូច និងចំណាយអស់តិចគឺចំណាយខ្ទង់តែ២០០ទៅ៣០០ពាន់ដុល្លាតែប៉ុណ្ណោះ។ ការចិញ្ចឹមត្រីនេះបានធ្វើឲ្យជីវភាពកសិករល្អប្រសើរមួយកំរិត។ ហើយចំណូលនឹងកើតឡើងថែមទៀត បើសិនជាអ្នកចិញ្ចឹម មានការពង្រីកទីតាំងបន្ថែម និងមានការថែទាំឲ្យបានដឹកដល់។

រូបតំណាង

៥. ជាឈ្មួញកណ្ដាល ក្នុងវិស័យអចលនទ្រព្យ

ជាប្រភេទមុខរបរក្នុងវិស័យអចលនទ្រព្យ មានដូចជា លំនៅដ្ឋាន អាគារពាណិជ្ជកម្ម រីស៊ត ឬក៏កន្លែងកំសាន្តជាដើម មុខរបរប្រភេទនេះវាជាតម្រូវការចាំបាច់ ដែលអាចនឹងបាញ់មុខព្រួញទៅគ្រប់មនុស្សទាំងអស់ អ្នកដែលមានលុយគឺទិញ អ្នកដែលមានលុយគឺដើរលេង អ្នកដែលត្រូវការហើយអត់មានលុយគឺជួល ដូចនេះគេអាចបង្កើនផលចំណេញនៅក្នុងវិស័យអចលនទ្រព្យបានយ៉ាងងាយស្រួល និងគ្រប់ពេលវេលា៕

រូបតំណាង

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទពេញនិយម