• 2021-08-05 04:58:36
  • ព័ត៌មាន

ទិន្នន័យឆ្លងថ្មីនៅកម្ពុជា ប្រកាសមុននេះ អ្នកឆ្លងក្នុងសហគមន៍ជាង ៤០០នាក់ និងអ្នកដំណើរបរទេសជាង ១០០នាក់

  • 2021-08-05 04:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៩១ នាក់បន្ថែមទៀតសម្រាប់ទិន្នន័យថ្មីនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ រកឃើញ ៖

អ្នកឆ្លងក្នុងសហគមន៍ ៤០៨ នាក់

អ្នកដំណើរពីបរទេស ១៨៣ នាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ១៩ នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន ៦១៨ នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ៤ ខែសីហា ២០២១។

គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៨០២២៥ នាក់ អ្នកជាសះស្បើយសរុប ៧៣៤២១នាក់ និង មានអ្នកស្លាប់សរុប ១៥០៧ នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់