• 2021-08-05 08:24:57
  • ព័ត៌មាន

លោក Bun Park នឹងមករៀបរាប់គ្មានសល់ ពីជីវិតជាអ្នកជំនួញបង្កើតក្រុមហ៊ុនតាំងនៅរៀនឆ្នាំទី២

  • 2021-08-05 08:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Starting Up បានឈានចូលមកដល់សប្ដាហ៍ទី ៣ ហើយ ដោយនៅសប្ដាហ៍ថ្មីនេះ ភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមក្នុងវេទិកាដេញដោលមួយនេះ ជាសហគ្រិនវ័យក្មេងរូបសង្ហា កំពុងមានឈ្មោះល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺលោក Bun Park ។ តើនឹងមានអ្វីដែលប្លែកនៅក្នុងសប្ដាហ៍ថ្មីនេះ ?

លោក Bun Park ដែលត្រូវបានគេស្គាល់ថាជាម្ចាស់អាជីវកម្មជាច្រើនៅក្នុងដៃដូចជា Camazoon, Phzar.com, Weread.asia នឹងមកគាស់កកាយប្រវត្តិនៃការចាប់ផ្ដើមធ្វើអាជីវកម្ម តាំងពីលោកនៅជានិស្សិតឆ្នាំទី ២ មកម្ល៉េះ ។ ដូចនេះសូមប្រិយមិត្តដែលជាអ្នកគាំទ្រកំលោះសហគ្រិនវ័យក្មេងរូបនេះ សូមរង់ចាំមើលថា តើលោកមានគន្លឹះ និងវិធីសាស្ត្រដូចម្ដេច ដែលអាចបង្កើតក្រុមហ៊ុនដោយខ្លួនបានតាំងពីនៅក្មេង ។ ពិសេសនោះ សូមបង្ហើបទ្រួសៗថា អាជីវកម្មដែល Bun Park បង្កើតឡើង គឺខុសពីមុខជំនាញដែលលោកសិក្សានៅសាកលវិទ្យាល័យ ។ ដូច្នេះហើយ ទម្រាំបានមកដល់សព្វថ្ងៃនេះមិនងាយស្រួកប៉ុន្មានឡើយ ។

សូមរង់ចាំទស្សនាកម្មវិធី Starting Up សប្ដាហ៍ទី ៣ នេះ ដោយមានលោក ជី សិលា និង កញ្ញា ដែក ដារី គឺជាអ្នកសម្របសម្រួលកម្មវិធី និងជាអ្នកសួរសំណួរដេញដោលជាច្រើនទៅកាន់លោក Bun Park ។ ត្រៀមដាក់ម៉ោងរោទិ៍ឱ្យហើយ កម្មវិធី Starting Up នឹងមានផ្សាយជូនទស្សនានៅថ្ងៃសៅរ ទី៧ ខែសីហា ឆ្នាំ ២០២១ នេះ នៅម៉ោង ១០ព្រឹក ។

សូមជម្រាបជូនថា កម្មវិធី "Starting Up" មាន Host ទាំង ៤រូប ដូចជា៖

  • លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group

  • កញ្ញា ដែក ដារី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Events

  • លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture

  • លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Banhji

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ពីកម្មវិធី "Starting Up" នឹងនាំមកនូវភ្ញៀវដែលជាសហគ្រិន ម្ចាស់អាជីវកម្ម ទាំងវិស័យបច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត ចូលរួមក្នុងកម្មវិធី ៕

សូមទស្សនាកិច្ចសម្ភាសស្ថាបនិក Nham24 កាលពីសប្ដាហ៍មុន៖

មតិយោបល់