• 2021-08-05 10:03:16
  • ព័ត៌មាន

មនុស្សពូកែថត ឬសម្រស់ពួកគេទាក់ទាញ? ជីវចម្រុះរូបរាងប្លែកៗ ក្រោមបាតសមុទ្រ ក្នុងប្រទេសស្កុតលែន

  • 2021-08-05 10:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុក្ខជាតិក្រោមបាតសមុទ្រ និងសត្វសមុទ្រជាច្រើនក្បាល ត្រូវបានផ្តិតករូបភាព និងយកមកចែកចាយ ថែមទាំងទទួលបានការសរសើរពីភាពប៉ិនប្រសប់នៃការថតរូបរបស់អ្នកជ្រមុជទឹក ជាពិសេសនោះគឺសម្រស់របស់សត្វសមុទ្រទាំងនោះ។ នេះបើតាមប្រភពព័ត៌មានពី ប៊ីប៊ីស៊ី។

អ្នកជ្រមុជទឹកម្នាក់ លោក Ross McLaren បានបញ្ចប់ការមុជទឹកកម្សាន្ត ដោយថតបានរុក្ខជាតិនិងសត្វសមុទ្ររាប់ពាន់។ លោកបាននិយាយថា មនុស្សជាច្រើនមើលទៅសមុទ្រនៅស្កត់ នឹកស្មានមិនដល់ទេថា មានជីវចម្រុះច្រើនប្រភេទ និងស្រស់ស្អាតបែបនេះ។ ជាការពិត អ្វីដែលយើងមើលមិនឃើញ អាចនឹងពិបាកប្រាប់ តែប្រសិនបើអ្នកបានឃើញវាដោយភ្នែកទាំង២របស់អ្នក អ្នកប្រាកដជាស្រែកថា វ៉ោវ ជាមិនខាន។

សូមទស្សនាបណ្តុំរូបភាពពជីវចម្រុះ និងសត្វក្រោមបាតសមុទ្រ ដែលថតបាន

ប្រភព៖ BBC ប្រែសម្រួល ៖ Lady

មតិយោបល់