• 2021-08-06 01:54:37
  • ព័ត៌មាន

ទឹកចិត្តគ្រូបង្រៀន! កំពុងកើតកូវីដហើយ លោកគ្រូគណិតមួយរូប នៅស៊ូបង្រៀនតាមអនឡាញពីកន្លែងព្យាបាលទៀត

  • 2021-08-06 01:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា កំពុងផ្ទុះការកោតសរសើរ និង កោតស្ងប់ស្ញែងជាខ្លាំង ទៅលើលោកគ្រូមួយរូប ទោះបីជាកំពុងឆ្លងជំងឺកូវីដ-១៩ ហើយ នៅឆ្លៀតបង្រៀនសិស្សតាមប្រព័ន្ធអនឡាញ ពីកន្លែងព្យាបាលទៀត ។

តាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Chhoeun Charly Hailin បានឱ្យដឹងថា លោកគ្រូដ៏គំរូប និងគួរឱ្យគោរពរូបនេះ ឈ្មោះ ហៀក វណ្ណៈ (ហៅ លោកគ្រូ តា) ។ លោកគ្រូ គឺជាមន្ត្រី​ចូលនិវត្តន៍ ​និងជាគ្រូនៅ​អតីតវិទ្យាល័យ ក្រុងប៉ោយប៉ែត​បង្រៀន​កម្រិតអនុវិទ្យាល័យ។

តាមប្រភពខាងលើបានរៀបរាប់ថា លោកគ្រូ គឺជាគ្រូបង្រៀន ដ៏ស្លូតត្រង់ និងមាន សីលធម៌ខ្ពស់ លោកតែងតែបង្រៀន គ្រូ ប្អូនៗ ក្មួយៗ ជំនាន់ក្រោយនូវ បទពិសោធន៍ល្អៗ ទាក់ទង នឹងការបង្រៀន និងបំណិនជីវិតជាច្រើន ។ លើសពីនេះលោកបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុងប៉ោយប៉ែត រីឯអតីតសិស្សរបស់លោកបានចាំនូវ ពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន ៕

មតិយោបល់
អត្ថបទពេញនិយម