• 2021-08-06 01:40:06
  • ព័ត៌មាន

ជីវិត! តស៊ូស៊ីឈ្នួលធ្វើកូនជាងម៉ូតូឱ្យគេ ១ថ្ងៃសន្សំ ២០០០រៀល ជិត១ឆ្នាំ រហូតគ្រប់លុយទិញកង់១គ្រឿង

  • 2021-08-06 01:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តអ្នកលេងបណ្តាញសង្គម កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើរឿង ប្អូនប្រុសម្នាក់ដែលខិតខំសុីឈ្នួលធ្វើកូនជាងម៉ូតូឱ្យគេ រហូតសន្សំបានលុយទិញកង់មួយទុកជិះសម្រាប់ជាមធ្យោបាយធ្វើដំណើរ។ មហាជនមានការកោតសរសើរនិងក្តីអាណិតយ៉ាងក្រៃលែង ចំពោះប្អូនប្រុស ដោយសារតែប្អូននៅក្មេង ប៉ុន្តែមានការចេះគិតគូរវែងឆ្ងាយ និងមានការតស៊ូនៅក្នុងជីវិត។

តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Srey Mum បានបង្ហោះថា៖ ''ក្មេងប្រុសម្នាក់នេះមកទិញ កង់ខ្ញុំ ខ្ញុំសួរវាថារាល់ថ្ងៃធ្វើអីគេ ខ្ញុំស៊ីឈ្នួលធ្វើកូនជាងម៉ូតូឱ្យគេក្នុងមួយថ្ងៃខ្ញុំទទួលបាន ១៥០០០រៀលបាយទឹកខ្លួនឯង សល់បាន២០០០រឺ៣០០០រៀលក្នុងមួយថ្ងៃ។ ចំណែកម៉ែខ្ញុំស៊ីឈ្នួលរាងចានឱ្យគេ កង់មួយគ្រឿងនេះខ្ញុំសន្សំលុយជិត ៨ខែហើយទើបគ្រប់មីង។ ''

ប្រភព ៖ គណនីហ្វេសប៊ុក Srey Mum

អត្ថបទ ៖ សង្ហា

មតិយោបល់