• 2021-08-06 02:43:38
  • ព័ត៌មាន

“អូនប្រហែលឆ្លងមិនផុតទេបងសម្លាញ់​"​ សំណេរប្រពន្ធផ្ញេីទៅប្ដី​ មុនកូវីដផ្ដាច់ជីវិតទាំងកូនក្នុងផ្ទៃ៦ខែ​ អានហេីយស្រក់ទឹកភ្នែកម៉ាត់ៗ

  • 2021-08-06 02:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិតគ្រួសារបែកបាក់គ្នា ប្រពន្ធព្រាត់ប្តី ស្វាមីព្រាត់កូន ព្រោះតែឥទ្ធិពល និងភាពសាហាវរបស់ជំងឺកូវីដ១៩ បានឆាក់យកជីវិតរបស់ពួកគេទៅ បន្សល់ទុកត្រឹមសោធនាថកម្មយ៉ាងសោកសង្រែង។ ជាក់ស្តែងថ្មីៗនេះ មានករណីមួយនៅក្នុងប្រទេសថៃ ដែលស្ត្រីវ័យ ២៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ទៅជាមួយកូន៦ខែក្នុងផ្ទៃ ដោយសារតែជំងឺកូវីដ១៩។

ការបាត់បង់ដ៏សែនឈឺចាប់ ដែលសល់មិនជាង ៣ខែទៀត ពួកគេនឹងបានឃើញមុខកូនជាទីស្រលាញ់ដែលកំពុងតែចាប់កំណើតនៅក្នុងផ្ទៃម្តាយ តែម្តាយបែរជាមកត្រូវបាត់បង់ជីវិត ឯកូនក៏ស្លាប់ទៅជាមួយម្តាយ ទាំងដែលមិនទាន់បានឃើញពន្លឺព្រះអាទិត្យ។ ហើយអ្វីដែលស្ទើរតែទប់ភ្នែកមិនបានទៀតនោះគឺ សារដែលអ្នកជាភរិយាសរសេរទុកឲ្យស្វាមីជាទីស្រលាញ់ ក្រោយដឹងពីស្ថានភាពជំងឺនៅក្នុងខ្លួនរបស់នាង។

ផ្ញើរជូនបងចេមជាទីស្រឡាញ់ ថាអូនឆ្លងមិនផុត ពីកូវីត១៩ ទេ ឲ្យអូនសូមទោសដែលមិនបានអោយបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនអោយបងខ្លួនឯង សូមឲ្យប្តីប្រើជីវិតឲ្យបានល្អ នឹកដល់អូននឹងកូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឈឹមថាមានជាតិមុខយើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀតជាមួយគ្នាហើយនឹងកូនយើងម្តងទៀតណា។ អូនគ្មានអ្វីអោយបងទេ តែអូនបានប្រាប់ម៉ែឲ្យឡានទៅបងហើយ អរគុណណាដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់។ អូនស្រឡាញ់បងណាស់ ស៊ូៗណាបង យ៉ាងហោចណាស់ក៏អូនបានលាបង បងអាចធ្វើបានទេបងឈប់លេងល្បែងភ្នាស់ទៅ វាគ្មានរីកចម្រើនទេមានតែអស់លុយ ខំប្រឹងធ្វើការរកស៊ីដើម្បីបង់រំលស់ផ្ទះយើង អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន។ បើបងមានប្រពន្ធក្រោយទៀត យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ។ ឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗគាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់អោយញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា ចិញ្ចឹមឆ្កែយើងអោយល្អផងណា កុំអោយវាស៊ីតាមចិត្តពេក ហើយងូតទឹកអោយវាផង ប្រាប់វាផងថាខ្ញុំនឹក។

ប្រភព ៖ ប្រទេសថៃ

ប្រែសម្រួល ៖ Lady

មតិយោបល់