• 2021-08-06 03:32:02
  • ព័ត៌មាន

ពេទ្យឯកជន បើតេស្តរកឃើញអ្នកជំងឺវិជ្ជមានកូវីដ ត្រូវធ្វើរឿង ២យ៉ាងនេះជាបន្ទាន់ ប្រយ័ត្នត្រូវបិទទ្វារជារៀងរហូត

  • 2021-08-06 03:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាិបាល នៃប្រទេសកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពីការរៀបចំចាត់ចែង និងអនុវត្តការទទួលយកអ្នកជំងឺព្យាបាលនៅតាមសេវាសាធារណៈ​ (មន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ខណ្ឌ មណ្ឌលសុខភាព) និងសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ។

នៅត្រង់ចំណុចទី ៣ ក្រសួងបានបញ្ជាក់ច្បាស់ថា ចំពោះមូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ត្រូវតែប្រកាន់យកគោលការណ៍ទទួលសង្គ្រោះ ព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ-១៩ បើសង្ស័យថាអ្នកជំងឺមានជំងឺកូវីដ-១៩។

ក្នុងករណីធ្វើតេស្តទៅ ឃើញអវិជ្ជមានកូវីដ-១៩ ត្រូវទទួលយកអ្នកជំងឺព្យាបាលធម្មតា ទៅតាមបច្ចេកទេសព្យាបាល និងក្នុងករណី៖

១.ធ្វើតេស្ត ទៅឃើញវិជ្ជមានកូវីដ-១៩ ត្រូវដាក់អ្នកជំងឺក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ (ប្រសិនបើមានការអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកវីដ-១៩ ពីក្រសួងសុខាភិបាល)

២.បញ្ជូនទៅមណ្ឌលព្យាបាល អ្នកជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យរដ្ឋដែលមានព្យាបាលអ្នកជំងឺកូវីដ-១៩ (ប្រសិនបើពុំមានការអនុញ្ញាតឱ្យព្យាបាលជំងឺ កូវីដ-១៩ ពីក្រសួងសុខាភិបាល)។

ក្នុងករណីដែលម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនណា ដែលមិនអនុវត្ត តាមការណែនាំនេះ ក្រសួងសុខាភិបាលនឹងមានវិធានការបិទមូលដ្ឋានសេវាសុខាភិបាលឯកជននោះ មិនអនុញ្ញាត ឱ្យទទួលព្យាបាលអ្នកជំងឺតទៅទៀតឡើយ ៕

មតិយោបល់