- 2021-08-06 03:47:19
- ព័ត៌មាន
ទម្លាប់ល្អណាស់! ផ្សារមួយនៅបន្ទាយស្រី មិនអស់លុយមួយរៀលលើរឿងសំរាម ព្រោះអាជីវករចេះគ្រប់គ្រងខ្លួនឯងយ៉ាងល្អ
- 2021-08-06 03:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ល្អណាស់! ផ្សារមួយនៅបន្ទាយស្រី មិនអស់លុយមួយរៀលលើរឿងសំរាម ព្រោះអាជីវករចេះគ្រប់គ្រងខ្លួនឯងយ៉ាងល្អ
ចន្លោះមិនឃើញ
«ផ្សារក្រមួនព្រះដាក់ កំពុងតែដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើពលរដ្ឋនៅក្នុងសហគមន៍តាមបែបគន្លងថ្មីប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនបង្កឱ្យមានការចំណាយថវិការៀបចំអ្វីទាំងអស់ទាំងសំរាម អនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សុទ្ធតែត្រូវបានធានានៅក្នុងផ្សារប្រភេទថ្មីនេះដោយសហគមន៍ខ្លួនឯងទាំងអស់»។ នេះបើតាមការលើកឡើងរបស់លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១នេះ។
ផ្សារក្រមួននេះពិតជាស្រស់ស្រាយណាស់ មើលទៅគួរឱ្យចង់រស់នៅ មានសណ្តាប់ធ្នាប់ល្អ ជាពិសេស អត់ឃើញមានសំរាម១ទងសោះ នេះបង្ហាញឲ្យឃើញពីភាពទទួលខុសត្រូវ និងការយល់ដឹងពីបញ្ហាបរិស្ថានបានយ៉ាងល្អបំផុត ជាគំរូល្អណាស់សម្រាប់ខេត្តនានាអនុវត្តតាម ។ លោកអភិបាល បានបន្តថាបើទោះជាពលរដ្ឋមិនអាចធ្វើទៅតាមទម្លាប់ចាស់ដែលខ្លួនមាន តែអ្នកលក់ដូរនៅតែអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន ប្រជាពលរដ្ឋទូទៅក៏នៅតែអាចទៅរកទិញរបស់របរត្រូវការចាំបាច់របស់ខ្លួនបានដដែល ហើយសហគមន៍ក៏ត្រូវបានការពារសុវត្ថិភាពពីមេរោគកូវីដ១៩ទៀត។
ការរីករាលដាលនៃមេរោគកូវីដកំពុងតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ការរៀនរស់នៅតាមបែបគន្លងថ្មី និងការប្រយត្ន័ប្រយែងខ្ពស់ទៅលើបញ្ហាសុវត្ថិភាព នឹងក្លាយទៅជារឿងដែលយើងត្រូវធ្វើជាប្រចាំនិងជាទម្លាប់ហើយ មិនមែនគ្រាន់តែធ្វើម្តងម្កាល ឬធ្វើតែពេលដែលគេនាំគ្នាផ្អើលមួយភ្លែតៗនោះទេ៕