• 2021-08-07 03:00:00
  • ព័ត៌មាន

ពិតជាអស្ចារ្យណាស់ បណ្ណាល័យវត្តនៅភ្នំពេញមួយតាំងសុទ្ធតែវត្ថុបុរាណ [បណ្តុំរូបភាព]

  • 2021-08-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ថុបុរាណជាច្រើនត្រូវបានគេតាំងតម្កល់នៅក្នុងបណ្តាល័យវត្តទីឃវន ហៅវត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញមានចម្ងាយ២គីឡូម៉ែត្រ ខាងជើងវត្តស្លែង និងស្ថិតនៅខាងត្បូងតាមបណ្តោផ្លូវព្រៃស។ ទីតាំងខាងលើនេះជាស្ថានីយប្រាសាទបុរាណតាំងពីសម័យមុនសតវត្សរ៍ទី៨មកម្លេះ។

វត្ថុបុរាណដែលតាំងនៅក្នុងបណ្តាល័យវត្តនេះមានដូចជា សិលាចារិក, ព្រះកេសសហរិហរ ១, ថ្មថ្លើមអណ្តើកមានព្រះបាតព្រះ, បំណែកថ្មភក់, សិលាចារិក ៣ផ្ទាំង, ជើងទម្របដិមា, ជើងទម្រលិង្គប្រាំ, កុលាលភាជន៍ប្រភេទភាជន៍រឹង, ផ្តែរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨) ២បំណែក, សន្លឹកជណ្តើរ និងបំណែកថ្មថ្លើមអណ្តើក។

ខាងក្រោមនេះជារូបភាពវត្ថុបុរាណដែលបច្ទុប្បន្នត្រូវបានតម្តល់ទុកក្នុងបណ្តាល័យនៅក្នុងវត្តខាងលើ៖











ដោយ៖ យ៉ន សូវៀត

មតិយោបល់