
- 2021-08-07 02:39:10
- ព័ត៌មាន
ដល់រដូវភ្លៀងហើយ! អ្នកគួរតែបរិភោគអាហារ និងផ្លែឈើទាំងនេះ ដើម្បីទទួលបានសុខភាពល្អជានិច្ច
- 2021-08-07 02:39:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់រដូវភ្លៀងហើយ! អ្នកគួរតែបរិភោគអាហារ និងផ្លែឈើទាំងនេះ ដើម្បីទទួលបានសុខភាពល្អជានិច្ច
ចន្លោះមិនឃើញ
ពេលរដូវភ្លៀងមកដល់ ពិតណាស់នឹងមានការប្រែប្រួលអាកាសធាតុ ហើយជាមួយគ្នានេះ រដូវភ្លៀងក៏នាំយកបញ្ហាសុខភាពមួយចំនួនមកកាន់យើងគ្រប់គ្នាផងដែរ ហេតុនេះ យើងត្រូវតែរក្សាអនាម័យឲ្យបានខ្ពស់ជានិច្ច។ ដោយសារតែរដូវភ្លៀង តែងតែជះឥទ្ធិពលមិនល្អដល់ប្រព័ន្ធរាងកាយរបស់យើង ហេតុនេះ វាពិតជាសំខាន់ណាស់ក្នុងការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសលើម្ហូបអាហារ ទឹក និងផ្លែឈើដែលយើងគួរតែបរិភោគ។
ប៉ុន្តែ កុំបារម្ភ ថ្ងៃនេះ Sabay សូមណែនាំទម្លាប់ល្អមួយចំនួន ក៏ដូចជាម្ហូបអាហារ និងផ្លែឈើដែលត្រូវបរិភោគដើម្បីធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ និងជៀសផុតពីជំងឺនានា។
១. លោកអ្នកគួរតែបរិភោគផ្លែឈើតាមរដូវកាល
ផ្លែឈើជាច្រើន ដូចជា ក្រូច ផ្លែប៉ោម ព្រីង គូលែន ឈើរី ល្ហុង ទៀប និងទទឹមជាដើម គឺជាប្រភេទផ្លែឈើដ៏ល្អបំផុត និងសម្បូរទៅដោយវីតាមីន C ដែលលោកអ្នកគួរតែបរិភោគជាប្រចាំនៅក្នុងរដូវភ្លៀង ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។
២. កាត់បន្ថយការញ៉ាំអាហារប្រៃ
នៅរដូវភ្លៀង លោកអ្នកមិនត្រូវញ៉ាំប្រៃពេកឡើយ ព្រោះសារធាតុប្រៃងាយស្រូបចូលក្នុងសារពាង្គកាយរបស់យើងដោយងាយក្នុងរដូវនេះ ដែលនាំឲ្យមានសម្ពាធឈាមឡើងខ្ពស់ ហើយអាចបង្ករឲ្យមានបញ្ហាសុខភាពជាច្រើន។
៣. ញ៉ាំខ្ទឹមសឲ្យបានច្រើន និងមិនត្រូវញ៉ាំផ្លែឈើមានជាតិទឹកខ្លាំង
លោកអ្នកមិនត្រូវបរិភោគផ្លែឪឡឹក និងប៊ឺទឹកដោះគោះ ជាដើម ព្រោះប្រភេទអាហារទាំងនេះ អាចធ្វើឲ្យរាងកាយរបស់លោកអ្នកឡើងហើមបាន។ ប៉ុន្តែ លោកអ្នកត្រូវតែបញ្ចូលខ្ទឹមសឲ្យបានច្រើនក្នុងរបបអាហាររបស់លោកអ្នកព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង។
៤. ត្រូវផឹកទឹកក្តៅ និងញ៉ាំបន្លែល្វីង
លោកអ្នកគួរតែផឹកក្តៅដែលដាំពុះ ឬទឹកបរិសុទ្ធឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យរាងកាយរបស់យើងមានជាតិទឹកជានិច្ច និងជៀសផុតពីជំងឺផ្តាសាយផងដែរ។ មិនត្រឹមតែប៉ុណ្ណោះបន្លែដែលមានជាតិល្វីង ដូចជាម្រះជាដើម និងរមៀតសុទ្ធសឹងជាប្រភេទបន្លែដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរបស់យើង និងជួយឲ្យយើងជៀសផុតពីការឆ្លងជំងឺនានា។
៥. មិនត្រូវញ៉ាំហឹរខ្លាំង និងកំណត់ការញ៉ាំសាច់
ប្រសិនបើអ្នកមានបញ្ហាអាលាក់ហ្ស៊ីស្បែក លោកអ្នកមិនគួរបរិភោគអាហារដែលមានជាតិហឹរខ្លាំងឡើយ ព្រោះនៅរដូវភ្លៀង លោកអ្នកងាយនឹងជួបបញ្ហាអាលាក់ហ្ស៊ីស្បែកណាស់ ដោយសារតែកម្តៅនៃសាធាតុហឹរដែលយើងបានញ៉ាំ។ ជាមួយគ្នានេះ លោកអ្នកក៏មិនត្រូវបរិភោគសាច់ច្រើនឡើយ ប៉ុន្តែ គួរតែជ្រើសរើសការញ៉ាំម្ហូបអាហារជាស៊ុបមកជំនួសវិញ។
៦. ជៀសវាងអាហារក្រៅផ្ទះ និងអាហារមានជាតិខ្លាញ់ច្រើន
ការជ្រើសរើសញ៉ាំអាហារតែក្នុងផ្ទះនារដូវភ្លៀង គឺជាជម្រើសដ៏ល្អបំផុត ព្រោះលោកអ្នកមិនបារម្ភពីការរៀបចំ ទុកដាក់ម្ហូបអាហារដោយគ្មានអនាម័យរបស់អ្នកលក់នៅក្នុងរដូវភ្លៀង ជាពិសេសអាហារមានជាតិខ្លាញ់ច្រើន ដែលអាចនឹងធ្វើឲ្យលោកអ្នកមានជំងឺដោយងាយ៕
Manulife គាំទ្រការស្រឡាញ់សុខភាព
ប្រភពព័ត៌មាន៖ Induhealthplus