- 2021-08-09 02:39:29
- ព័ត៌មាន
សូមប្រុងប្រយ័ត្ន! មេរោគកូវីដ១៩ថ្មី Delta បន្តរាលដាលខ្លាំងក្នុងខេត្តទាំង៩នេះ
- 2021-08-09 02:39:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមប្រុងប្រយ័ត្ន! មេរោគកូវីដ១៩ថ្មី Delta បន្តរាលដាលខ្លាំងក្នុងខេត្តទាំង៩នេះ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី០៧ ខែសីហា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1.617-2 (Delta) ចំនួន ៥៨នាក់នៅខេត្តទាំង៩ខាងក្រោមនេះរួមមាន៖
១. រាជធានីភ្នំពេញ ១ករណី
២. ខេត្តព្រះវិហារ ៤ករណី
៣. ខេត្តកំពង់ធំ ១ករណី
៤. ខេត្តកណ្ដាល ៤ករណី
៥. ខេត្តឧត្តរមានជ័យ ១២ករណី
៦. ខេត្តសៀមរាប ១៣ករណី
៧. ខេត្តរតនគីរី ៩ករណី
៨. ខេត្តបន្ទាយមានជ័យ ១២ករណី
៩. ខេត្តបាត់ដំបង ២ករណី
សូមបញ្ជាក់ថា វីរុសបំប្លែងថ្មីដែលតា (Delta) ត្រូវបានរកឃើញនៅកម្ពុជា កាលពីចុងខែមិថុនាតាមរយៈ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមបណ្តាខេត្ត ជាប់ព្រំដែន។ គិតមកទល់ពេលនេះកម្ពុជាកំពុងរកឃើញវត្តមានកូវីដ១៩ប្រភេទថ្មី Delta ជាបន្តបន្ទាប់។ វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) គឺជាប្រភេទវីរុស ដែលកំពុងធ្វើឲ្យរដ្ឋាភិបាលនិងមន្ត្រី សុខាភិបាលនៅ ជុំវិញពិភពលោក ព្រួយបារម្ភ ខ្លាំងអំពីការឆ្លងរាលដាលរបស់វា ព្រោះថាវីរុសនេះ ឆ្លងក្នុងល្បឿនលឿន រហូតដល់ទៅ១៥ដង ធៀបនឹងវីរុសកូវីដ១៩ធម្មតា៕