• 2021-08-10 03:04:50
  • ព័ត៌មាន

កាណាដា បន្តហាមឃាត់ការហោះហើរ ដឹកអ្នកដំណើរមកពីឥណ្ឌា ចូលក្នុងប្រទេស

  • 2021-08-10 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកាណាដា បានកំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសប្រជាពលរដ្ឋផ្ទាល់តែម្តង។

ដោយសារតែហានិភ័យ នៃជំងឺកូវីដ១៩ ប្រទេសកាណាដា បានសម្រេចបន្តការហាមឃាត់ការធ្វើដំណើរតាមជើងហោះហើរពីឥណ្ឌា រហូតដល់ថ្ងៃទី ២១ ខែកញ្ញា។ នេះបើតាមប្រភពព័ត៌មាន រ៉យទ័រ។

នៅក្នុងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងដឹកជញ្ជូនសហព័ន្ធ បាននិយាយថា កាណាដានឹងពន្យារ ការហាមឃាត់ជើងហោះហើរដឹកអ្នកដំណើរពីឥណ្ឌា ចូលក្នុងប្រទេស រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ដោយសារតែហានិភ័យដែលបង្កដោយកូវីដ ១៩ ។

យ៉ាងណាប្រទេសកាណាដា នៅមិនទាន់កំណត់ថ្ងៃបើកជើងហោះហើរចូលក្នុងប្រទេសនៅឡើយ ជាពិសេសចំពោះអ្នកដំណើរមកពីប្រទេសឥណ្ឌា ខណៈ ជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតពេញផ្ទៃប្រទេស ដែលក្នុងពេលនេះគឺជាអំឡុងពេលដែលគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទៅបំផុត ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ Lady

មតិយោបល់
អត្ថបទថ្មី