- 2021-08-10 04:19:14
- ព័ត៌មាន
៩៩,៩៩% នៃអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពេញលេញ មិនអាចឈានដល់ការស្លាប់ឬមានសភាពធ្ងន់ធ្ងរ
- 2021-08-10 04:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩៩,៩៩% នៃអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពេញលេញ មិនអាចឈានដល់ការស្លាប់ឬមានសភាពធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
មនុស្សជាង ៩៩.៩៩% ដែលបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹង Covid-19 ពេញលេញ មិនមានករណីឈានដល់ការស្លាប់នៅមន្ទីរពេទ្យ ឬឆ្លងក្នុងកម្រឹតធ្ងន់ធ្ងរនោះទេ។ នេះបើតាមប្រភពព័ត៌មានពី ស៊ីអិនអិន នាព្រឹកថ្ងៃទី ១០ សីហា ឆ្នាំ២០២១នេះ។
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC អាមេរិក បានបង្ហាញថាជាង ៩៩,៩៩% នៃអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ មិនមានករណីរកឃើញធ្ងន់ធ្ងរនោះទេ ប្រសិនពួកគេឆ្លងជំងឺកូវីដ១៩ ហើយក៏មិនអាចឈានដល់ការស្លាប់នោះដែរ។
គិតត្រឹមថ្ងៃទី ២ ខែសីហា មនុស្សជាង ១៦៤ លាននាក់ នៅសហរដ្ឋអាមេរិក បានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺ Covid-19 យ៉ាងពេញលេញ នេះជាទិន្នន័យពី CDC ។ ក្នុងនោះដែរ តិចជាង ០.០០១% នៃបុគ្គលទាំងនោះ = មនុស្ស ១.៥០៧ នាក់បានស្លាប់ និងតិចជាង ០.០០៥% = មនុស្ស ៧.១០១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានឆ្លងជំងឺ Covid -19 ។
ទិន្នន័យចុងក្រោយរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) បានបោះពុម្ពផ្សាយចុងក្រោយ ថ្ងៃទី ២៦ ខែកក្កដា តួលេខចុងក្រោយទាំងនេះរួមមាន ករណីរកឃើញធ្ងន់ធ្ងរបន្ថែមចំនួន ៩៣៨ ករណី ក្នុងមន្ទីរពេទ្យបន្ថែមចំនួន ៨៦២ និងការស្លាប់បន្ថែមចំនួន ២៤៤ នាក់ ក្នុងរយៈពេល ៧ ថ្ងៃ។ ប្រហែលបីភាគបួន (៧៤%) នៃករណីដែលបានរាយការណ៍ទាំងអស់ គឺក្នុងចំណោមមនុស្សវ័យចំណាស់អាយុ ៦៥ ឆ្នាំឬចាស់ជាងនេះ។ យោងតាម CDC បានឱ្យដឹងថាក្នុងចំណោមមនុស្សប្រមាណ ១.៥០០ នាក់ដែលបានស្លាប់ម្នាក់ក្នុងចំណោម ៥ នាក់បានស្លាប់ដោយជំងឺផ្សេង មិនមែនកូវីដ១៩នោះទេ បើទោះបីជាពួកគេមានករណីឆ្លងវីរុសក៏ដោយ ៕