- 2021-08-10 09:42:21
- ព័ត៌មាន
មកដឹងពីប្រពៃណីដ៏ចំណាស់របស់ប្រទេសឥណ្ឌូនេស៊ី តុបតែងខ្លួនឲ្យសាកសព ប្រារព្ធ៣ឆ្នាំម្តងមិនដែលខាន
- 2021-08-10 09:42:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រពៃណីដ៏ចំណាស់របស់ប្រទេសឥណ្ឌូនេស៊ី តុបតែងខ្លួនឲ្យសាកសព ប្រារព្ធ៣ឆ្នាំម្តងមិនដែលខាន
ចន្លោះមិនឃើញ
ប្រទេសនីមួយៗ លើពិភពលោកមានវប្បធម៌ និងប្រពៃណីដោយឡែក និងប្លែកៗពីគ្នា ដោយឡែក រៀងរាល់ខែសីហា ជារៀងរាល់ ៣ឆ្នាំម្តង គេតែងឃើញប្រជាជនឥណ្ឌូនេស៊ីនាំគ្នាប្រារព្ធពិធីបុណ្យមួយដែលជាប្រពៃណីទំនៀមទម្លាប់របស់ពួកគេ នោះគឺការតុបតែងជាសាកសព ជាមួយសំលៀកបំពាក់ថ្មីស្រស់ស្អាត។
ពិធីបុណ្យប្រពៃណីមួយ ដែលប្រារព្ធធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គម ដោយមានសរសេរថា PleaseRespect ព្រោះតែមើលទៅហាក់ដូចជាចម្លែក ប្លែកៗ ប៉ុន្តែនេះគឺជាប្រពៃណីទំនៀមទម្លាប់ដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ប្រជាជន តែងនាំគ្នារៀបចំតុបតែងខ្លួនឲ្យសាកសព ដោយសាកសពដែលពួកគេធ្វើនោះត្រូវបានស្លៀកសំលៀកបំពាក់ថ្មីៗឲ្យ សិតសក់ ផាត់មុខ លាបក្រែមម្សៅ។ ដោយបន្ទាប់មកពួកគេបណ្តើរសាកសពដែលពួកគេបង្កើតនោះដើរជុំវិញក្តារមឈូស បន្ទាប់មកក៏ដាក់សាកសពនោះចូលទៅក្នុងមឈូសដែលពួកគេបានដើរព័ទ្ធនោះ។ ទាំងនេះជាជំនឿដែលពួកគេជឿថា ដូនតា និងបុព្វបុរសរបស់ពួកគេនឹងរស់នៅបានល្អ និងមានភាពស្អាតបាត។
ប្រពៃណីនៃការតុបតែងឲ្យសាកសពនេះ ត្រូវបានធ្វើឡើងជាធម្មតានៅក្នុងពិធីប្រពៃណីមួយដែលមានឈ្មោះថា Ma'Nene ហើយពិធីប្រពៃណីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរសម្លៀកបំពាក់របស់សាកសពបុព្វបុរសដែលត្រូវបានធ្វើឡើងដោយជនជាតិបារូពូនៅផ្នែកខាងក្នុងនៃតាណាតូរ៉ាចា ៕
ប្រភព ៖ Discover ASEAN