- 2021-08-17 08:47:55
- ព័ត៌មាន
ដំណឹងល្អ! សម្តេចតេជោ ប្រកាសឱ្យប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់
- 2021-08-17 08:47:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! សម្តេចតេជោ ប្រកាសឱ្យប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។ នេះបើតាមការផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស។
ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ ៖ ក្នុងសាលាខេត្តបាត់ដំបង ទំនាក់ទំនងតាមរយៈទូរសព្ទលេខ៖ ០៩៧ ៧៧៧ ៣៧ ៣៧ លោក សេង ឌីលីន និង ០៨៨ ៩០៣ ៧៧៧៧ លោក ស៊ុន ម៉េងហៃ៕