• 2021-08-18 04:28:31
  • ព័ត៌មាន

ឯកឧត្ដម គឹម សន្តិភាព៖កូវីដដែលតា កំពុងគំរាមកំហែងទីក្រុងភ្នំពេញ រកឃើញជាបន្តបន្ទាប់នូវប្រភេទមេរោគកូវីដប្រភេទថ្មីនេះ

  • 2021-08-18 04:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូវីដដែលតា (Delta) កំពុងគំរាមកំហែងទីក្រុងភ្នំពេញ ដោយរកឃើញជាបន្តបន្ទាប់នូវប្រភេទមេរោគកូវីដ ដែលតា (Delta)នេះ ។ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រឹងនូវវិធានការបន្ទាន់មួយចំនួនថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលកូវវីដដែលតា(Delta)បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ជាមួយគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃ គ.យ.ក.ស.បានឱ្យដឹង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។

ប្រភពរូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ឯកឧត្តមបានបញ្ជាក់បន្ថែមថា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់និងសូមចូលរួមអនុវត្តអោយបានត្រឹមត្រូវតាមវិធានការនានារបស់អាជ្ញាធរ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ប្រសិនបើមានករណីសង្ស័យណាមួយ និងទៅរកកន្លែងយកសំណាក ដែលនៅជិតបំផុត ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាព និងបន្តអនុវត្តន៍វិធាន៣កុំ ៣ការពារជាប់ជានិច្ច។

សូមបញ្ជាក់ថា វីរុសបំប្លែងថ្មី ដែលតា (Delta) ត្រូវបានរកឃើញនៅកម្ពុជា កាលពីចុងខែមិថុនាតាមរយៈពលករខ្មែរដែល បានវិលត្រឡប់មកពីប្រទេសថៃនៅតាមបណ្តាខេត្តជាប់ព្រំដែន។ គិតមកទល់ពេលនេះ កម្ពុជាមានករណីជំងឺកូវីដ១៩ប្រភេទដែលតា ជាច្រើនរយនាក់បន្តបន្ទាប់គ្នា។ វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta) គឺជាប្រភេទវីរុស ដែលកំពុងធ្វើឲ្យរដ្ឋាភិបាល និងមន្ត្រីសុខាភិបាលនៅជុំវិញ ពិភពលោក ព្រួយបារម្ភខ្លាំងអំពីការឆ្លងរាលដាលរបស់វា ព្រោះថាវីរុសនេះឆ្លងក្នុង ល្បឿនលឿនរហូតដល់ទៅ១៥ដង ធៀបនឹងវីរុសកូវីដ១៩ធម្មតា៕

ប្រភពរូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ប្រភពរូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ប្រភពរូបភាព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី