• 2021-08-18 08:48:03
  • ព័ត៌មាន

បន្ទាយមានជ័យផ្ទុះឆ្លងទ្រង់ទ្រាយធំពុំធ្លាប់មាន! ថ្ងៃនេះ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ ជិត៧០០នាក់

  • 2021-08-18 08:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្ដីប្រកាសជូនដំណឹងរបស់រដ្ឋខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យពេលនេះផ្ទុះឆ្លងទ្រង់ទ្រាយធំពុំធ្លាប់មាន ដោយបានរកឃើញអ្នកវីជ្ជមានជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រលប់ពីប្រទេសថៃចំនួនរហូតដល់ចំនួន៦៨៩នាក់ ខណអ្នកជាសះស្បើយមានត្រឹមតែចំនួន១៩៤នាក់ប៉ុណ្ណោះ។

សូមជំរាបថា ក្នុងរយៈពេលថ្មីៗនេះខេត្តបន្ទាយមានជ័យមានការផ្ទុះឆ្លងរាលដាលជាខ្លាំងដោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ខណដែលប្រកាសថ្ងៃនេះគឺទ្រង់ទ្រាយធំរហូតជិត៧០០នាក់ ដែលជាចំនួនតួលេខច្រើនបំផុតពុំធ្លាប់កើតមាន ក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភបំផុត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានទាំង៦៨៩នាក់ ខាងក្រោមនេះ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយ មិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

ព័ត៌មានលំអិតសូមចុចចូល ទីនេះ

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់