• 2021-08-19 04:31:26
  • ព័ត៌មាន

ឆ្លងកាត់ការតស៊ូលំបាកជាច្រើន ហ្វារពន្លឺសិល្បៈឈ្នះមេដាយមាសចំនួន៤ ក្នុងពានរង្វាន់អន្តរជាតិ

  • 2021-08-19 04:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងកាត់រយៈពេលពីរឆ្នាំដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃអង្គការហ្វារពន្លឺសិល្បៈ ដោយរួមមានការបិទការសម្តែងសៀកល្បីៗរបស់ខ្លួនជាមួយនឹងផលប៉ះពាល់ពីការផ្តល់ជំនួយមូលនិធិយ៉ាងណាក៏ដោយ កម្មវិធីសិក្សាទាក់ទងនឹងសិល្បៈ និងការអប់រំមិនរកប្រាក់ចំណេញរបស់ហ្វារពន្លឺសិល្បៈបានឈ្នះពានរង្វាន់មាសចំនួន ៤ នៅក្នុងកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ Stevie International Business Awards (IBAs)។

នៅក្នុងកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ អង្គការហ្វារពន្លឺសិល្បៈបានឈ្នះពានរង្វាន់មាសដែលមានរាយឈ្មោះតាមប្រភេទខាងក្រោម៖

  • ព្រឹត្តការណ៍ដែលបង្ហាញអំពីវប្បធម៏បានល្អបំផុតឆ្នាំ២០២១

  • ព្រឹត្តការណ៍ដ៏ល្អបំផុតដើម្បីបុព្វហេតុមួយឆ្នាំ២០២១

  • យុទ្ធនាការទំនាក់ទំនងល្អបំផុតដែលមិនរកប្រាក់ចំណេញឆ្នាំ ២០២១

  • ព្រឹត្តិការណ៍រៃអង្គាសថវិកាដ៏ល្អបំផុតឆ្នាំ២០២១

ទន្ទឹមនឹងពានរង្វាន់មេដាយមាសចំនួន៤នេះហើយ អង្គការហ្វារពន្លឺសិល្បៈបាននឹងកំពុងត្រៀមខ្លួនបំបែកកំណត់ត្រាពិភពលោកបន្ថែមទៀត ដែលដំណើរការនេះអាចចំណាយពេលច្រើនខែ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ដំបូងចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ឯកគទគ្គកម្មពិភពលោកជាមួយនឹងការរំពឹងទុកបន្ថែមទៀតនៅពេលដែល Guinness បញ្ចប់ការវាយតម្លៃលើភស្តុតាងទាំងប៉ុន្មាន ហើយសង្ឃឹមថាGuinness នឹងដាក់ឈ្មោះហ្វារ ជាអ្នកបំបែកកំណត់ត្រាពិភពលោកជាផ្លូវការ។

ទោះបីជាការប៉ុនប៉ងបំបែកកំណត់ត្រាពិភពលោកត្រូវបានកំណត់និងបង្ហាញតាមរយៈការផ្សាយផ្ទាល់ក៏ដោយ ក៏Guinness ត្រូវការវាយតម្លៃព្រឹត្តិការណ៍នេះយ៉ាងតឹងរ៉ឹងបំផុតតាមរយៈសេចក្តីថ្លែងការណ៍ សាក្សី វីដេអូ ការថតរូបនិងអ្វីៗជាច្រើនទៀតមុនពេលពួកគេអាចបញ្ជាក់ថាហ្វារអាចជាប់នៅក្នុងកំណត់ត្រាGuinness ពិភពលោកបាន។

ដំណើរការនេះអាចចំណាយពេលច្រើនខែ។ នៅពេលមានការបញ្ជាក់នេះរួចហើយ ព្រឹត្តការណ៏២៤ម៉ោងរបស់ហ្វារនឹងក្លាយជាកំណត់ត្រាពិភពលោក Guinness ១ក្នុងចំណោម ១១ ដែលកម្ពុជាធ្លាប់ទទួលបាននិងជាកំណត់ត្រាថ្មីមួយដំបូងគេដែលទទួលបានក្នុងរយៈពេល ៣ ឆ្នាំ។ ការបំបែកកំណត់ត្រាផ្សេងៗទៀតរួមមានក្រម៉ារុំវែងជាងគេបំផុត នំអន្សមដែលធំជាងគេបំផុត ស្តេចដែលមានងារច្រើនជាងគេ អក្ខរក្រមដែលវែងជាងគេបំផុតនៅលើពិភពលោក និងរចនាសម្ព័ន្ធសាសនាដ៏ធំបំផុតនៅអង្គរវត្ត៕

អត្ថបទសម្រួលដោយ ៖ស៊ូ អ៊ីន

មតិយោបល់