• 2021-08-19 09:44:23
  • ព័ត៌មាន

ខេត្តបន្ទាយមានជ័យ ស្ថានភាពកាន់តែគួរឲ្យបារម្ភបំផុត គិតត្រឹម៣ថ្ងៃនេះ រកឃើញអ្នកវិជ្ជមានជាង១៣០០នាក់

  • 2021-08-19 09:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូវីដ១៩កំពុងតែគំរាមគំហែងខេត្តបន្ទាយមានជ័យយ៉ាងគំហុក ខណស្ថានភាពកាន់តែគួរឲ្យបារម្ភបំផុត ដោយគិតត្រឹមរយៈពេល៣ថ្ងៃនេះ អាជ្ញាធរខេត្តបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់ ១,៣៩០នាក់ ដែលនេះជាចំនួនកើនឡើងច្រើននិងខ្ពស់បំផុតមួយបើធៀបនឹងខេត្តផ្សេងៗទៀត។

បើយោងតាមសេចក្ដីប្រកាសជូនដំណឹងរបស់រដ្ឋខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យពេលនេះផ្ទុះរាលដាលបន្តបន្ទាប់ ដោយបានរកឃើញអ្នកវីជ្ជមានជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រលប់ពីប្រទេសថៃចំនួនរហូតដល់ចំនួន៣១៤នាក់ ខណ​ៈប្រកាសថ្ងៃទី១៧-១៨ ចំនួន ១,០៧៦នាក់ផងដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានទាំងអស់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយ មិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់