• 2021-08-20 02:40:16
  • ព័ត៌មាន

ពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ ប្រឈមការវាយដំពីក្រុមតាលីបង់ ពេលរង់ចាំការឡើងយន្តហោះ ចាកចេញពីប្រទេស

  • 2021-08-20 02:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំពើហិង្សា លើពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ អាចនឹងកើតឡើង ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ខណៈដែលពួកគេកំពុងរង់ចាំ ការហោះហើរដើម្បីចាកចេញ ពីប្រទេស។ នេះបើតាម ប្រភពព័ត៌មានពី Washington Post។

ភាពវឹកវរ ក្នុងទីក្រុង កាប៊ុល ដោយក្រុមតាលីបង់ កំពុងប្រឈម ទៅលើហ្វូងមនុស្ស ដែលកំពុងរង់ចាំការហោះហើរ ជាមួយការប្រើពាក្យសម្តី មិនសមរម្យ ទៅកាន់ក្រុមអ្នកប្រឆាំងមួយចំនួន ដែលស្ថិតក្នុងក្រុមអ្នករង់ចាំទាំងនោះ។ អំពើហិង្សា ដែលកើតមាននៅឯអាកាសយានដ្ឋាន កាប៊ុល ដែលចាប់ផ្តើមដោយក្រុមតាលីបង់ ក្រោយពេលពួកគេ បានចូលកាន់កាប់អំណាច បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ទៅលើភាពយឺតយ៉ាវ របស់ប្រធានាធិបតី អាមេរិក លោក ចូបៃឌិន ក្នុងការជម្លៀស ពលរដ្ឋអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថាន ដែលពលរដ្ឋកំពុងតែមាន ភាពភ័យខ្លាចខ្លាំង អំពីរបៀបនៃការគ្រប់គ្រងរបស់ក្រុមតាលីបង់។

ពលរដ្ឋអាហ្វហ្គានីស្ថាន បានប្រារព្ធទិវាឯករាជ្យ ដែលជាប្រពៃណីរបស់ពួកគេ ដោយក្រុមបាតុករមួយចំនួនតូច គ្រវីទង់ជាតិក្រហមខ្មៅ និងបៃតងរបស់ប្រទេស នៅពេលពួកគេដើរក្បួន ឆ្លងកាត់ទីក្រុងកាប៊ុល។ ក្រុមអ្នកធ្វើបាតុកម្ម បានស្រែកនៅក្នុងវីដេអូ ដែលបង្ហោះតាមអ៊ីនធឺណិតថា “ ទង់ជាតិ ជាអត្តសញ្ញាណរបស់យើង” ។ ការតវ៉ា បានលេចចេញជាបញ្ហាប្រឈមដំបូង ចំពោះពួកតាលីបង់ដែលបានកាន់បដាពណ៌សផ្ទាល់ខ្លួន។ សាក្សីម្នាក់ នៅទីក្រុងអាសាដាបាដ ដែលជារដ្ឋធានីខេត្តមួយ នៅភាគខាងកើត បានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្សជាច្រើន ត្រូវបានសម្លាប់ អំឡុងការប្រមូលផ្តុំមួយ នៅថ្ងៃព្រហស្បតិ៍ ៕

ប្រភព៖ Washingtonpost ប្រែសម្រួល ៖ Lady

មតិយោបល់