• 2021-08-20 07:00:00
  • ព័ត៌មាន

ពលរដ្ឋ ហៃទី ដេករណូករណែលពេញមន្ទីពេទ្យ ក្រោយផ្ទះសម្បែងពួកគេ ត្រូវបំផ្លាញខ្ទេចខ្ទី

  • 2021-08-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ ហៃទី រាប់រយនាក់ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅក្នុងគ្រោះរញ្ជួយដី។ នេះបើតាមប្រភពព័ត៌មាន រ៉យទ័រ នាថ្ងៃទី ២០ សីហា ឆ្នាំ ២០២១។

គ្រោះរញ្ជួយដី នៅប្រទេស ហៃទី បានសម្លាប់មនុស្សជាង ២.០០០ នាក់ និងធ្វើឱ្យអគាររាប់ម៉ឺនខ្នងបាក់បែក។ ក្នុងនោះដែរ ជំនួយបរទេស កំពុងដឹកចូលជាហូរហែរ មកក្នុងប្រទេស ហៃទី ក្នុងពេលដែលពលរដ្ឋកំពុងជួបការលំបាក នៅក្នុងមន្ទីពេទ្យ។ លំនៅឋាន អគារធំៗ ចាច្រើនខ្នង ត្រូវបាក់រលំ និងរងការបំផ្លាញ់យ៉ាងដំណំ នៅក្នុងគ្រោះរញ្ជួយដី ដ៏អាក្រក់នេះ។ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្តេជ្ញាជួយសង្គ្រោះហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ ដោយថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមានសារមួយជូនដល់ប្រជាជនហៃទី នោះគឺអ្នកមិនឯកោឡើយ, យើងនឹងឈរនៅជាមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តិមួយនេះ»។

ពលរដ្ឋ ហៃទី ជាច្រើនពាន់នាក់ ត្រូវជួបប្រទះការលំបាក ក៏ព្រោះតែផ្ទះសម្បែងរបស់ពួកគេ ត្រូវបាក់រលំខ្ទិចខ្ទី មិនត្រឹមតែប៉ុណ្ណោះ ការបាត់សាច់ញាតិជាទីស្រលាញ់ ដែលបានស្លាប់ នៅក្នុងគ្រោះរញ្ជួយដី ផងដែរ ៕

ប្រភព៖ Reuters ប្រែសម្រួល ៖ Lady

មតិយោបល់