• 2021-08-20 09:06:38
  • ព័ត៌មាន

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចុះប្រមូលទិញផ្លែមៀនរាប់តោន ដល់ចំការដែលកំពុងជួបបញ្ហាគ្មានទីផ្សារលក់ចេញ

  • 2021-08-20 09:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែនផ្ទាល់តែម្តង ដើម្បីបន្តទិញពីកសិករនៅ ស្រុករុក្ខគីរី ដែលមានចំងាយប្រមាណ ៧០គីឡូម៉ែត្រពីខេត្តបាត់ដំបង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង។ នេះបើយោងតាមការផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

អត្ថបទសម្រួលដោយ ៖ស៊ូ អីន

មតិយោបល់