• 2021-08-23 10:18:02
  • ព័ត៌មាន

នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ទម្លាយចំណុចសំខាន់ដែលអាចឱ្យក្រុមហ៊ុន អាចឈរជើងបានមកដល់សព្វថ្ងៃ

  • 2021-08-23 10:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សោម សម្បត្តិ បានវិវត្តន៍ខ្លួនពីកូនកំព្រារ តាំងពីកុមារភាព រៀនបានត្រឹមថ្នាក់ទី ៦ តស៊ូរហូតជោគជ័យក្នុងជីវិត ក្លាយជាម្ចាស់ក្រុមហ៊ុនដ៏ល្បីមួយ។ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint រូបនេះ បានលាតត្រដាងគ្មានសល់អំពីប្រវត្តិនៃក្រុមហ៊ុនរបស់លោក នៅក្នុងកម្មវិធី Starting Up ​សប្ដាហ៍ទី៥នេះ។

ឆ្លើយតបនឹងសំណួរបស់អ្នកសម្របសម្រួលកម្មវិធីទាំងពីររូប លោក សោម សម្បត្តិ បានចាប់អារម្មណ៍លើមុខជំនួញផលិតថ្នាំលាប ដោយសារលោកមើលឃើញឱកាស និងក្នុងសម័យមនោះ នៅក្នុងប្រទេសខ្មែរមិនទាន់អ្នកជំនួញណា ផលិតថ្នាំលាបដើម្បីលក់នៅឡើយ។ លោកបន្តទៀតថា កាលចាប់ផ្តើមអាជីវកម្មក្រុមហ៊ុនថ្នាំលាប Cam-Paint ដំបូង លោកជួបប្រទះនូវការលំបាកជាច្រើន ដូចជាកត្តាបច្ចេកទេស កត្តាទីផ្សារ និង កត្តាខ្វះដើមទុនជាដើម។

ពាណិជ្ជករជើងចាស់ សម្បូរបទពិសោធន៍រូបនេះ បានថ្លែងឱ្យដឹងទៀតថា ដោយសារតែលោកជួបប្រទះការខ្វះខាតលុយកាក់ ពេលចាប់ផ្តើមក្រុមហ៊ុនដំបូង ទាមទារឱ្យលោកមានការបុិនប្រសព្វក្នុងការបង្វិលលុយ។ លោកបញ្ជាក់ថា បើសិនជាលោកមិនមានភាពខ្លាំងក្នុងការបង្វិលលុយនោះទេ ប្រហែលជាក្រុមហ៊ុនរបស់លោក ត្រូវដួលរលំតាំងពីយូរមកហើយ។

អ្នកសម្របសម្រួលកម្មវិធីទាំង២រូប បានសួរនូវសំណួរមួយទាក់ទងនឹងចំណុចសំខាន់ របស់ក្រុមហ៊ុន Cam-Paint ទៅកាន់លោក សោម សម្បត្តិ។ ម្ចាស់ក្រុមហ៊ុនផលិតថ្នាំលាប ដ៏ធំនៅក្នុងស្រុករូបនេះ បានឆ្លើយតបនឹងសំណួរថា ចំណុចសំខាន់របស់ក្រុមហ៊ុន Cam-Paint គឺគុណភាពនៃផលិតរបស់ក្រុមហ៊ុនលោក។ លោក បានធ្វើការប្រៀបធៀបថា កាលណាក្រុមហ៊ុនមួយមានផលិតផលដែលមានគុណភាពល្អ នោះប្រៀបបានដូចជាមនុស្សដែលមានបេះដូងល្អដូចគ្នា ធ្វើឱ្យក្រុមហ៊ុនអាចឈរជើងបានយូរ ហើយថែមទាំងជោគជ័យខ្លាំងថែមទៀត៕

សូមទស្សនាវីដេអសម្ភាសខាងក្រោមនេះ៖

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី