• 2021-08-24 02:23:22
  • ព័ត៌មាន

ជួយទិញគាត់ផង! ល្បីគេដាំខ្ទឹមលក់បានថ្លៃ តស៊ូដាំរាប់ហិកតាបានផលហើយ ១គីឡូ ១៥០០៛ លក់មិនចេញទៀត

  • 2021-08-24 02:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាកសិករនៅខេត្តបាត់ដំបង បានធ្វើការត្អូញត្អែរអំពីទុក្ខលំបាករបស់ខ្លួនដោយសារតែផលដំណាំ ពេលដាំបានផល លក់ក្នុងតម្លៃថោកហើយ នៅតែលក់មិនចេញទៀត។ ប្រជាកសិករមួយចំនួន ជួបបញ្ហាខ្វះទីផ្សារ​នាំចេញ ដោយសារកត្តាបញ្ហាកូវីដ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មៀនប៉ៃលិន របស់ខ្មែរយើង បានរាំងស្ទះក្នុងការនាំចេញទៅថៃដោយសារបញ្ហាកូវីដ។

គណនីហ្វេសប៊ុកមួយឈ្មោះ Robarng Pun បានបង្ហោះថា ''ឆ្នាំខ្ញុំមិនទាន់ដាំខ្ទឹមមួយគីឡូ ១៧០០០៛ ១២០០០៛ ៧០០០៛ ៤០០០៛ ថោកណាស់ក៏ ៣០០០៛ដែរ ដល់ពេលខ្ញុំដាំបាន ១៥០០៛ លក់អត់ចេញទៀតលើកមុន ឥឡូវ ២០០០៛ មើលទៅលើកនេះខាតទៀតហើយ រកលុយណាបានសងគេទេខ្ញុំ សុំបើកផ្សារពូពុយអោយឆាប់ៗៗៗ ក្រែងបានឡើងតម្លៃខ្លះ'' ។

សំណេរបង្ហោះនៅលើគណនីហ្វេសប៊ុកខាងលើ គឺជាការត្អូញត្អែររបស់ប្រជាកសិករម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង។ ដោយដំណាំខ្ទឹម របស់លោកត្រូវលក់ខាតជាងមុនទ្វេរដង ហើយពិបាកក្នុងការរកទីផ្សារថែមទៀតផង។ កសិករខាងលើ មានតែសំណូមពរឱ្យមានការបើកផ្សារពូពុយឆាប់ៗ ក្រែងដំណាំខ្ទឹមរបស់លោកអាចលក់ក្នុងតម្លៃមួយប្រសើរជាងនេះ៕

ប្រភព៖ គណនីហ្វេសប៊ុក Robarng Pun

អត្ថបទ ៖ សង្ហា

មតិយោបល់