
- 2021-08-28 01:37:00
- ព័ត៌មាន
មនុស្សចាស់មានវ៉ាក់សាំងគ្រប់គ្នា ចុះកូនក្មេងគួរការពារបែបណា? ស្រលាញ់កូនតូច ថែសុខភាពឱ្យល្អ
- 2021-08-28 01:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សចាស់មានវ៉ាក់សាំងគ្រប់គ្នា ចុះកូនក្មេងគួរការពារបែបណា? ស្រលាញ់កូនតូច ថែសុខភាពឱ្យល្អ
ចន្លោះមិនឃើញ
បើអ្នកបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ពេញលេញហើយនោះ បានន័យថាអ្នកអាចបោះជំហានដំបូងដើម្បីការពារខ្លួនឯង និងគ្រួសារហើយ។ តួយ៉ាង ត្រូវប្រាកដថាសមាជិកគ្រប់រូបនៅក្នុងគ្រួសាររបស់អ្នកដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩គ្រប់គ្នា។
នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព
យ៉ាងណាមិញ សម្រាប់កុមារតូចៗមិនទាន់មានការការពារសម្រាប់ពួកគាត់នោះទេ អាស្រ័យហេតុនេះហើយ បើស្រលាញ់កូនតូចរបស់លោកអ្នក ចាំបាច់គួរតែអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖
១. គោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាមួយវិធានការ ៣កុំ ៣ការពារ
កំឡុងពេលនេះ វិធានការសុវត្ថិភាព សម្រាប់កុមារគឺត្រូវការជាចាំបាច់ជាងពេលណាៗទាំងអស់ ការពារកូនៗពីវីរុសឆ្លងកូវីដ-១៩ ដោយ៖
យ៉ាងណាមិញ ក្មេងក្រោមពីរឆ្នាំ មិនគួរឱ្យពាក់ម៉ាសនោះទេ ព្រោះពួកគេមិនទាន់ចេះពាក់ និងស៊ាំនឹងការពាក់ ហេតុនេះ ពួកគេអាចនឹងទាញម៉ាសចេញនោះចេញ។ ដូច្នេះគួរតែកុំចេញក្រៅ តែបើចង់ចេញក្រៅ គួរឧស្សាហ៍បើកមើលជៀសវាងកូន ដកដង្ហើមមិនរួច។ សុខភាព និងសុវត្ថិភាព ជារឿងចម្បងដែលគួរគិតគូរមុនគេ៕