- 2021-08-30 02:27:54
- ព័ត៌មាន
ស្ដែងៗនឹងភ្នែក! ធ្វើតេស្តដឹងវិជ្ជមានវីរុសដែលតា បានតែ ៤ថ្ងៃគត់ ស្ត្រីវ័យ ៦២ឆ្នាំម្នាក់នៅស្រុកកោះធំ បានបាត់បង់ជីវិតភ្លាមៗ
- 2021-08-30 02:27:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដែងៗនឹងភ្នែក! ធ្វើតេស្តដឹងវិជ្ជមានវីរុសដែលតា បានតែ ៤ថ្ងៃគត់ ស្ត្រីវ័យ ៦២ឆ្នាំម្នាក់នៅស្រុកកោះធំ បានបាត់បង់ជីវិតភ្លាមៗ
ចន្លោះមិនឃើញ
អ្នកវិជ្ជមានកូវីដ បំប្លែងថ្មីប្រភេទដែលតា (Delta) អាយុ ៦២ ឆ្នាំ ភេទស្រី ស្នាក់នៅភូមិព្រែកកេរ្តិ៍ ស្រុកកោះធំ ខេត្តកណ្ដាល ដែលបានបាត់បង់ជីវិតក្រោយទទួលការព្យាបាលបានរយៈពេល ៤ថ្ងៃ ដោយបានធ្វើតេស្តវិជ្ជមានថ្ងៃទីនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងទទួល មរណភាពនៅថ្ងៃទី ២៩ខែ សីហា ឆ្នាំ ២០២១។ នេះបើយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ TakhmaoTimes Post នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
វីរុសប្រភេទបំប្លែងថ្មី មានប្រភពមកពីឥណ្ឌានេះ បានក្លាយជាក្ដីព្រួយបារម្ភជាខ្លាំងសម្រាប់ពិភពលោក ដោយសារតែភាពកាចសាហាវរបស់វា។ វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B, 1. 617-2 (Delta) នេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបែបណា?
តាមប្រសាសន៍របស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានពន្យល់ពីការវិវត្តន៍នៃវីរុសនេះថា ប្រភេទវីរុសបំប្លែងថ្មី ប្រភេទ Delta គឺមានការចម្លងលឿនខ្លាំងជាងវីរុសកូវីដប្រភេទផ្សេងៗ ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសប្រភេទ Delta មានកំហាប់ខាប់ជាងវីរុសផ្សេងៗ ដែលភាគច្រើនគឺនៅជាប់នឹងក និងច្រមុះនេះហើយ ។ ដូច្នេះហើយបានជាពេលគេយកសំណាក គឺត្រូវរុកចូលឱ្យជ្រៅ ដើម្បីយកនូវសំណាកនោះបាន ។ កំហាប់នៃវីរុសបំប្លែងថ្មីនេះ តាមប្រសាសន៍របស់លោកជំទាវ វានឹងវិវត្តន៍ខ្លួននៅក្នុងសរីរាង្គរបស់មនុស្សយ៉ាងលឿន ធ្វើឱ្យទឹករំអិលក្នុងខ្លួន ឬ ក៏ស្លេសដែលមនុស្សមានជាធម្មតានេះ នឹងក្លាយជាស្អិត ក្រាំង ដូចជ័រកាវ ធ្វើឱ្យកកស្ទះ បិទជិតផ្លូវដង្ហើម ។
លោកជំទាវវេជ្ជបណ្ឌិតជាអ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងសុខាភិបាល ពន្យល់ទៀតថា នៅពេលវីរុស B, 1. 617-2 (Delta) បញ្ចេញឥទ្ធិពលរបស់វា នឹងធ្វើឱ្យស្ទះផ្លូវដង្ហើម ធ្វើឱ្យត្រដរខ្យល់ ព្រោះដកដង្ហើមមិនរួច ធ្វើឱ្យអ្នកជំងឺវិវត្តន៍ទៅរកសេចក្ដីស្លាប់យ៉ាងលឿនបំផុត ។
វិធីការពារគឺ គ្មានអ្វីក្រៅពីហាមទៅកន្លែងដែលបិទជិតគ្មានខ្យល់អាកាសគ្រប់គ្រាន់ ហាមទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងត្រូវពាក់ម៉ាសនៅកន្លែងមានហានិភ័យ ឧស្សាហ៍លាងសម្អាតដៃមុនមកប៉ះមុខ មាត់ ភ្នែក ច្រមុះជាដើម ៕
ប្រភព៖ TakhmaoTimes Post