• 2021-08-30 06:16:46
  • ព័ត៌មាន

សោកស្ដាយជាទីបំផុត! វីរនារីទ័ពអាវសកម្ពុជាមួយរូប បានស្លាប់ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

  • 2021-08-30 06:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏សោកសៅបំផុត ក្រោយទទួលបានព័ត៌មានថា វីរនារីទ័ពអាវសកម្ពុជាមួយរូប បានទទួលមរណភាពហើយដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ៣០ សីហា ឆ្នាំ ២០២១ នេះ ។ នេះបើតាមការបង្ហោះរបស់លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនតេជោ-TYDA ។

អ្នកគ្រូពេទ្យ គឺជាទ័ពជួរមុខដែលបានលះបង់អស់នូវកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានជួយសង្គ្រោះអាយុជីវិត ប្រជាជនខ្មែរជាច្រើននាក់ អស់រយៈពេលជាយូរមកហើយ ។ ពេលនេះអ្នកគ្រូពេទ្យ មិនទាន់បានឃើញពីភាពជោគជ័យនៃការយកឈ្នះលើមេរោគដ៏កាចសាងហាវនេះផង ស្រាប់តែត្រូវបាត់បង់ជីវិត ធ្វើឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាច្រើន សោកស្ដាយជាទីបំផុត ។

ដំណឹងមរណភាពរបស់អ្នកគ្រូពេទ្យបានធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់ សោកស្ដាយ និងសូមចងចាំនូវការលះបង់របស់អ្នកគ្រូពេទ្យ សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យបានទៅកាន់សុគតិភព ៕

មតិយោបល់