- 2021-08-31 01:29:53
- ព័ត៌មាន
ទៅលើកក្រោយប្រាកដជាប្លែកភ្នែក! គ្រប់ច្រកល្ហកក្នុងបរិវេណប្រាសាទអង្គរ កំពុងធ្វើសួនច្បារយ៉ាងញាប់ដៃញាប់ជើង
- 2021-08-31 01:29:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅលើកក្រោយប្រាកដជាប្លែកភ្នែក! គ្រប់ច្រកល្ហកក្នុងបរិវេណប្រាសាទអង្គរ កំពុងធ្វើសួនច្បារយ៉ាងញាប់ដៃញាប់ជើង
ចន្លោះមិនឃើញ
មិនយូប៉ុន្មានទៀតទេ បរិវេណខាងក្នុងប្រាសាទអង្គរវត្តនឹងប្រែមុខមាត់ថ្មី បន្ថែមសម្រស់កាន់តែស្រស់ស្អាត ព្រោះថាអាជ្ញាធរជាតិអប្សរាកំពុងដាំស្មៅបរិវេណក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពស្រស់ស្អាត ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។
ការដាំស្មៅនេះគឺចាប់ផ្តើមពីមាត់កសិន្ធុខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទ ដោយការងារនេះ ជាគម្រោងរៀបចំកែលម្អនៅតាមផ្លូវដើរមួយចំនួន ដែលភ្ញៀវទេសចរដើរជាន់ និងមិនមែនជាផ្លូវដើរ ដែលធ្វើឱ្យស្មៅខ្លះរងការខូចខាតជាដើម។ ការងារនេះ ក៏ដើម្បីរៀបចំលំហូរដើរឡើងវិញ ធ្វើយ៉ាងណាឱ្យសោភ័ណភាពបរិស្ថានក្នុងប្រាសាទអង្គរវត្ត កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។
អង្គរវត្ត ជាសម្បត្តិមនុស្សជាតិនៃបេតិកភណ្ឌពិភពលោក មិនយូរទេនឹងបង្អួតសម្រស់ថ្មីបន្ថែមទៀត ប្រែមុខមាត់ដោយមិនត្រឹមមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាតខ្វែងខ្វាត់នោះទេ បរិស្ថានវិញគឺពិតជាមានសោភ័ណណាស់។ ពិសេសនា អាជ្ញាធរជាតិអប្សរា បាននឹងកំពុងពង្រីកវិសាលភាពនៃតំបន់អច្ឆរិយមួយនេះ ជាពណ៌បៃតងខ្ចីនៃទីធ្លាជុំវិញបិរវេណប្រាសាទ ប្រៀបបីដូចគេក្រាលក្របកំរាលព្រំបៃតងខៀវខ្ចី ទិដ្ឋភាពទាំងនេះគឺពិតជាបានចូលរួមលើកតម្លៃផ្នែកសោភណ្ឌដល់មហាប្រាសាទអង្គរយ៉ាងក្រៃលែង។
ទេសចរបើបានដល់ទីឋានវិសុទ្ធនេះហើយ ប្រាកដស្បើយអស់ក្ដីទុក្ខកង្វល់ ព្រោះថាទាំងសម្រស់ប្រាសាទ ទាំងបរិយាកាស ទាំងបរិស្ថាន ពិតជាសាកសមជាមហាអច្ឆរិយ្យប្រាសាទពិតៗ ទេសចរនឹងមិនអាចចោលភ្នែកបានឡើយ ។ ទន្ទឹងនេះតំបន់អង្គរបានបង្ហាញពីការអភិវឌ្ឍជាបន្តបន្ទាប់ដោយនៅបរិវេណមុខប្រាសាទអង្គរវត្ត មានការរៀបចំបានយ៉ាងស្អាត មានស្មៅបៃតងខ្ចីដូចគ្នា ហើយការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ពិសេសអ្នកចូលចិត្តថតរូបកម្សាន្ត គយគន់ទេសភាពប្រាសាទ ត្រៀមតែស្ដាយទៅដឹងតែមិនខកបំណងឡើយ៕
ប្រភពរូបភាព៖ អាជ្ញាធរជាតិអប្សរា