- 2021-09-03 07:50:10
- ព័ត៌មាន
អគារបម្រើសេវាបំពេញបែបបទឆ្លងកាត់ព្រំដែនថ្មីក្រុងប៉ោយប៉ែត សាងសង់រួចត្រដឹមត្រដែតស្អាតណាស់
- 2021-09-03 07:50:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារបម្រើសេវាបំពេញបែបបទឆ្លងកាត់ព្រំដែនថ្មីក្រុងប៉ោយប៉ែត សាងសង់រួចត្រដឹមត្រដែតស្អាតណាស់
ចន្លោះមិនឃើញ
អគារទីស្នាក់ការថ្មីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) បន្ទាប់ពីបានក៍សាងរួចរាល់ និងបំពាក់សំភារះបច្ចេកទេស ត្រូវបានមន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួង ធ្វើពិធីប្រគល់-ទទួល នៅថ្ងៃទី២ ខែកញ្ញា ២០២១ ។ អគារត្រូវសាងសង់ និងមានស្ថាបត្យកម្ម តាមរចនាបទខ្មែរ មានស្តង់ដារ និងលក្ខណៈទំនើបទាន់សម័យ ដោយចំណាយថវិកាជាង១លានដុល្លារ ។
សូមរំលឹកថា អាគារ ថ្មីនៃរដ្ឋបាល នៅច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ ។ ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានធ្វើពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។
ការសាងសង់អគារបម្រើសេវាបំពេញបែបបទឆ្លងកាត់ព្រំដែន ដើម្បីឆ្លើយតបកំណើនទេសចរណ៍ដែលកើតឡើងជារៀងរាល់ឆ្នាំ ក៏ដូចជាកែលំអរនូវមុខមាត់ថ្មីរបស់ប្រទេសជាតិ និងដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕