• 2021-09-03 08:04:09
  • ព័ត៌មាន

ក្រសួងបកស្រាយ រឿងនាវាដឹកប្រេងឆៅ របស់កម្ពុជារត់គេច ហើយត្រូវឥណ្ឌូណេស៊ីចាប់បាន

  • 2021-09-03 08:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់ព័ន្ធជុំវិញករណី នាវាដឹកប្រេង MT Strovolos និងប្រេងឆៅ ប្រហែល៣០ម៉ឺនបារ៉ែល របស់កម្ពុជា ដែលត្រូវបានឥណ្ឌូណេស៊ីចាប់ ក្រោយបើករត់គេចពីកម្ពុជា ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ ពីគោលបំណង ដូចខាងក្រោម ៖

  • ទំនិញជាប្រេងឆៅ នៅលើនាវា MT Strovolos គឺជាប្រេងឆៅរបស់កម្ពុជា

  • វិវាទពាក់ព័ន្ធនឹងថ្លៃឈ្នួលនាវា គឺជាវិវាទរវាងម្ចាស់ ឬ អ្នកគ្រប់គ្រងនាវា និង អ្នកជួលនាវា ហើយវិវាទនេះ មិនពាក់ព័ន្ធនឹងកម្ពុជាឡើយ។

  • នាវា MT Strovolos បានចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ និង ដោយសម្ងាត់ហើយនាវានេះ បានបន្តធ្វើដំណើររហូតដល់ដែនទឹក នៃប្រទេសឥណ្ឌូណេស៊ី ដែលជាកន្លែង ដែលនាវានោះត្រូវបានឃាត់ទុក

  • សកម្មភាពទាំងឡាយរបស់នាវា MT Strovolos បានរំលោភច្បាប់ប្រទេសកម្ពុជា និង ប្រទេសឥណ្ឌូណេស៊ី ហើយបច្ចុប្បន្ន អ្នកពាក់ព័ន្ធកំពុងតែត្រូវបានស៊ើបអង្កេតដោយតុលាការមានសមត្ថកិច្ច។

សូមអានព័ត៌មានបន្ថែម អំពីនាវាដឹកប្រេង MT Strovolos និងប្រេងឆៅ របស់កម្ពុជា

អត្ថបទ ៖ មេខាឡា

មតិយោបល់