- 2021-09-03 07:48:27
- ព័ត៌មាន
មិនដែលដឹងសោះ! ខេត្តកោះកុងមានសល់ប្រាសាទបុរាណខ្មែរ ដែលនៅមានរូបរាងធ្វើពីថ្មបាយក្រៀម
- 2021-09-03 07:48:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដែលដឹងសោះ! ខេត្តកោះកុងមានសល់ប្រាសាទបុរាណខ្មែរ ដែលនៅមានរូបរាងធ្វើពីថ្មបាយក្រៀម
ចន្លោះមិនឃើញ
មានមនុស្សមិនច្រើនទេដែលដឹងថាមានប្រាសាទសម័យអង្គរនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាខេត្តដែនសមុទ្រទិសនិរតី ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងប្រាសាទអង្គរភ្នំខ្លុង។ សណ្ឋានប្រាសាទដើម នៅទីនោះប្រហែលជាបាត់បង់ ហើយមានការសាងជាប្រាសាទទម្រង់ជាចេតិយនៅលើទីតាំងប្រាសាទចាស់ ដោយទីតាំងនោះមានជាកំពែងសាងពីថ្មបាយក្រៀមព័ទ្ធជុំវិញ។
ថ្មបាយក្រៀមជាកំពែងនោះមានទំហំធំៗ ស្រដៀងទៅនឹងថ្មបាយក្រៀមជាកំពែងប្រាសាទនៅសម័យអង្គរ ថ្មបាយក្រៀមនោះគួរតែជាថ្មនៅលើភ្នំនោះតែម្តង ព្រោះនៅក្បែរនោះក៏ឃើញមានថ្មបាយក្រៀមធម្មជាតិ ហើយនៅខាងចុងភ្នំដែលមានការឈូសកាត់ភ្នំអស់ខ្លះ ក៏មានជាស្លាកស្នាមថ្មបាយក្រៀម។
នៅក្រោយចេតិយស៊ីម៉ង់ថ្មីនោះ មានសំណល់សំណង់ពីថ្មបាយក្រៀមមួយ មានសណ្ឋានជាចេតិយ ដែលប្រហែលជាមានតួអង្គចេតិយជារាង ៨ ជ្រុង នងមានខឿនខាងក្រោមរាងបួនជ្រុង ចេតិយនោះបាក់បែករហូតនៅសល់តែតួអង្គខ្លះៗ និងខឿនតែប៉ុណ្ណោះ ក្បាច់លម្អមិនមានសល់នោះទេ ហើយថ្មបាយក្រៀមដែលយកមកសាងនោះមានទំហំតូចជាងថ្មកំពែងប្រាសាទ ប្រហែលជាសាងឡើងនៅសម័យកណ្តាល។
ហួសពីទីនោះប្រហែល ៥០ម៉ែត្រ មានជាចេតិយមួយទៀត ដែលមានទំហំប្រហាក់ប្រហែលនឹងចេតិយមុនដែរ តែនៅសេសសល់តួអង្គច្រើនជាង ហើយតួអង្គមានលក្ខណ:ច្បាស់ថាជា ៨ ជ្រុង បើទោះបីជាបាក់ហើយក៏ដោយ នៅលើពុំនូកចេតិយនោះមានសល់ក្បាច់កំពូលចេតិយ មានសណ្ឋានស្រដៀងទៅនឹងចេតិយជ័យនន្ទនៅខាងកើតប្រាសាទអង្គរវត្ត តែអាចមានកំពស់ខ្ពស់ជាង៕
ប្រភព៖ Sovannrath Var