• 2021-09-03 08:58:23
  • ព័ត៌មាន

ផ្លាកសញ្ញាទាំងនេះសំខាន់ណាស់ បើមិនបានមើលដឹងតែត្រូវពិន័យប៉ូលីសហើយ

  • 2021-09-03 08:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើដំណើរលើដងផ្លូវមិនត្រឹមតែផ្ដោមអាម្មណ៍លើការបញ្ជាកយានយន្តប៉ុណ្ណោះទេ តែត្រូវពិនិត្យឲ្យច្បាស់ចំពោះផ្លាកសញ្ញាបំរាមនីមួយៗនៅលើដងផ្លូវឲ្យបានត្រឹមត្រូវ។ ផ្លាកសញ្ញាទាំងនេះសំខាន់ណាស់ បើមិនបានមើលដឹងតែត្រូវពិន័យប៉ូលីសហើយ។ ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត។

ផ្លាកសញ្ញាទាំងនោះរួមមាន៖

១. ហាមបត់ស្តាំ

២. ហាមបត់ត្រឡប់ក្រោយ

៣. ហាមចូល

៤. កំណត់ល្បឿនអតិបរមា

៥. ហាមចត

៦. ហាមបត់ឆ្វេង

អ្នក​បើក​បរ​​ដែល​មិន​បាន​គោរព​​​​​​​ផ្លាក​សញ្ញា​​​​ហាមចត​ ត្រូវទទួល​ការ​ផាក​ពិន័យ​តាម​​​មាត្រា​ ៨ ចំណុច ញ ​នៃ​​​អនុក្រឹត្យ​លេខ៨៥ អនក្រ.បក ចុះ​ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​។ អ្នក​បើក​បរ​​យាន​យន្ត​ទាំង​ឡាយ​ណា​​ដែល​បំពាន ផ្លាក​សញ្ញា​ហាម​ឃាត់ ឬ​ផ្លាក​សញ្ញា​បញ្ជា ឬ​ផ្លាក​សញ្ញា​​សិទ្ធ​អាទិភាព​ ឬ​គំនូស​សញ្ញា​​សម្រាប់​​ថ្មើរ​ជើង​ឆ្លង​កាត់​ នឹង​ត្រូវ​រង​ការ​ផាក​​ពិន័យ ដូចដែលមានចែងក្នុងច្បាប់បានកំណត់៕​

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទពេញនិយម