• 2021-09-06 02:45:50
  • ព័ត៌មាន

អស្ចារ្យណាស់! យុវជនម្នាក់ កែប្រែរូបបុព្វបុរសខ្មែរ បន្សល់ទុកតាមប្រាង្គប្រាសាទជារូបមនុស្សរស់រវើក ប្រៀបបានឆ្លងពេលវេលាទៅសម័យមុន

  • 2021-09-06 02:45:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនវ័យក្មេងម្នាក់ ដើម្បីសម្រេចក្ដីស្រមៃចង់ឃើញព្រះភ័ក្ត្រដោយផ្ទាល់របស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងបុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្កើតគំនិតច្នៃប្រឌិតថ្មី កែរូបចេញពីចម្លាក់នៅតាមជញ្ជាំងប្រាង្គប្រាសាទផ្សេងៗ មកជារូបមុខមនុស្សពិតៗ ហាក់នាំកូនខ្មែរឱ្យទៅបានស្គាល់ព្រះភ័ក្ដ្រពិតរបស់ក្សត្រខ្មែរនាសម័យមុន មិនមែនត្រឹមតែឃើញជារូបចម្លាក់នោះទេ ថ្វីដ្បិតមិនប្រាកដ ១០០% តែយ៉ាងណាក៏បានបង្ហាញពីភិនភាគមនុស្សសម័យមុនកម្របានឃើញបំផុត។

បើតាមម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Ya Ti ជាអ្នកមានគំនិតផ្ដួចផ្ដើមកែរូបទាំងនេះឡើង ដោយយុវជនរូបនេះបានសសេររៀបរាប់ថា៖ «ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ ដោយសេចក្ដីគោរព»

ទន្ទឹមនេះ ការច្នៃប្រឌិតបែបនេះទទួលបាននូវការគាំទ្រ និងចែករំលែកជាច្រើនពីសំណាក់មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយពោលពាក្យសសើរយុវជនរូបនេះ មានភាពច្នៃប្រឌិតចេញជារូបរាងពិតៗ នាំអារម្មណ៍ប្រជាជនខ្មែរទៅសម័យកាលដ៏យូរលង់៕

អត្ថបទដោយ​ :su in

មតិយោបល់