• 2021-09-07 02:46:04
  • ព័ត៌មាន

ទុកបង្អួតពិភពលោក! កូនខ្មែរ ២រូប អាចបង្កើតដ្រូនខ្នាតធំ មានសមត្ថភាពអាចផ្ទុកមនុស្ស ហោះបានកម្ពស់១០០ម៉ែត្រ ប្រើពន្លត់អគ្គិភ័យ

  • 2021-09-07 02:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនខ្មែរ ២រូបដែលជានិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលហៅកាត់ថា NPIC បានបង្កើតដ្រូនដែលអាចអោយមនុស្សជិះបាន និងអាចបញ្ជាការហោះហើរ ក្នុងរយៈកម្ពស់ ១០០ម៉ែត្រ។ នេះបើតាមប្រភពព័ត៌មាន BTV Cambodia។

តាមប្រភពព័ត៌មានខាងលើ ក៏បានបញ្ជាក់ដែរថា ដ្រូនដែលបង្កើតឡើងដោយយុវជនខ្មែរពីររូបនេះ មានឈ្មោះថា Human carrier drone ដែលសមត្ថភាពរបស់វាគឺអាចឲ្យមនុស្សជិះបាន និងហោះឡើងទៅលើក្នុងរយៈកម្ពស់ដល់ទៅ ១០០ម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ ដ្រូន ដែលបានបង្កើតនេះ គឺសម្រាប់ប្រើប្រាស់ក្នុងការងារពន្លត់អគ្គិភ័យ។ យ៉ាងណាមិញ បច្ចុប្បន្ន ការងារមួយនេះ ទើបបានសម្រេចក្នុងដំណាក់កាលទី១ ដោយទើបតែហោះបានជាងមួយម៉ែត្រ ខណៈគម្រោងអាចនឹងហោះហើរបានរហូតដល់១០០ម៉ែត្រ។

នេះជាមោទកភាពមួយ ដែលប្រទេសកម្ពុជាមានធនធានល្អ និងពូកែ អាចបង្កើត និងច្នៃឧបករណ៍សម្រាប់បម្រើការងារ និងជាប្រយោជន៍ដល់សង្គមជាតិ។ យុវជនទាំងពីរនាក់ខាងលើ ម្នាក់រស់នៅក្នុងខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅខេត្តកណ្តាល ៕

មេខាឡា

មតិយោបល់