• 2021-09-07 02:47:12
  • ព័ត៌មាន

ប្រទេសឡាវ កត់ត្រានូវការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍

  • 2021-09-07 02:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេសឡាវបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៧២នាក់ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ១៥ ៩៣៣នាក់ ដោយក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១៦នាក់។

ក្រសួងនោះបាននិយាយថា ជំងឺរាតត្បាតនៅតែមានការវិវត្តយ៉ាងស្មុគស្មាញ ខណៈដែលចំនួននៃការឆ្លងនៅក្នុងសហគមន៍កំពុងមានការកើនឡើងម្តងទៀត។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ ខេត្តសុវណ្ណខេត្តមានចំនួនអ្នកឆ្លងច្រើនជាងគេចំនួន ២១នាក់ បន្ទាប់មកខេត្តគឺខេត្តចំប៉ាសាក់ ដែលមានចំនួន ១៣នាក់។

ចំពេលដែលមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ទីក្រុងវៀងចន្ទន៍ និងខេត្តមួយចំនួនទៀតនៃប្រទេសឡាវបានសម្រេចបញ្ឈប់ការរៀបចំពិធីបុណ្យប្រពៃណី Hor Khao Padapdin នៅថ្ងៃទី៦ ខែកញ្ញានេះ៕

ប្រភព៖ AKP កែសម្រួល៖ សៀនហួរ

មតិយោបល់