• 2021-09-09 03:00:36
  • ព័ត៌មាន

មិនចប់ទេ! រហូតមកដល់ពេលនេះ មហាជននៅតែផ្ទុះកំហឹង និងទាមទាររកយុត្តិធម៌ឱ្យនារីរងគ្រោះ

  • 2021-09-09 03:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ មានហេតុការណ៍មួយកើតឡើងដ៏ភ្ជាក់ផ្អើល ដោយនារីវ័យក្មេងម្នាក់ ត្រូវមន្រ្តីប៉ូលីស ខណ្ឌ៧មករា ម្នាក់ វាយមួយអាយកូម (ID) បណ្តាលឲ្យ ធ្លាក់ពីលើម៉ូតូ រងរបួលបែកក្បាលផងដែរ ។ ករណីនេះដែរបណ្ដាលមកពបុរសស្ត្រី ២ នាក់ជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាព បានជិះម៉ូតូគេចពីប៉ុស្តិ៍ត្រួតពិនិត្យ នៅម្តុំរង្វង់មូលអាងទឹកស្តាត់អូឡាំពិត ស្ថិតក្នុង សង្កាត់ វាល់វង់ខណ្ឌ៧មករា កាលពីវេលាម៉ោង៧យប់។

ចំពោះករណីដែលប៉ះទង្គិចរវាងនគរបាលចរាចរណ៍ និងពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ បណ្តាលឱ្យបង្កជារបួសស្នាមនេះ ត្រូវបានមហាជនជាច្រើនសំដែងក្ដីមិនពេញចិត្ត និងផ្ទុះប្រត្តិកម្មយ៉ាងខ្លាំង ចំពោះទង្វើរបស់មមន្ត្រីចរាចរណ៍ ដែលអនុវត្តន៍ច្បាប់បានប្រើហិង្សាបែបបនេះមកលើពលរដ្ឋ ថែមទាំងជាស្ត្រីភេទទៀត។

ដោយឡែកមហាជនជាច្រើនកំពុងផ្ទុះការតវ៉ាទាមទារឲ្យរកយុទ្ធិធម៌ចំពោះនារីជនរងគ្រោះ និងត្រូវអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះអ្នកដែលមានកំហុសឆ្គងពិតប្រាកដ។ យ៉ាងណាមិញហេតុការណ៍នេះ នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេពីមន្ត្រី និងអាជ្ញាធម៌ដែលពាក់ព័ន្ធ៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់