/613ac9a555187_1631242620_medium.jpg)
- 2021-09-10 02:59:50
- ព័ត៌មាន
គួរឲ្យសរសើរ! ពលរដ្ឋប្រទះឃើញ រូបសំណាកព្រះនាងទុគ៌ា ហើយស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរយកទៅរក្សាទុក
- 2021-09-10 02:59:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរ! ពលរដ្ឋប្រទះឃើញ រូបសំណាកព្រះនាងទុគ៌ា ហើយស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរយកទៅរក្សាទុក
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ និងទទួលយកវត្ថុបុរាណចំនួន១ ពីប្រជាពលរដ្ឋនៅក្នុងភូមិស្វាយរ័ក្ស ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
វត្ថុបុរាណនេះនឹងត្រូវយកទៅរក្សាទុកនៅក្នុងឃ្លាំងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ដោយសារតែបច្ចុប្បន្នខេត្តកំពង់ចាមមិនទាន់មានសារមន្ទីរសម្រាប់តម្កល់នូវវត្ថុបុរាណ ផ្នែកបេតិកភណ្ឌ និងវប្បធម៌នៅឡើយ ប៉ុន្តែអាជ្ញាធរនឹងរៀបចំឲ្យមាននៅថ្ងៃអនាគត។ រូបសំណាកនេះត្បិតកំបុតព្រះសិរ (ក្បាល) ទៅហើយក្ដី តែយើងអាចសន្និដ្ឋានបានថាជារូបសំណាកព្រះនាងទុគ៌ាជាមហេសីរបស់ព្រះសិវ:ជាទេពទេវី តំណាងឲ្យសង្គ្រាម ដោយសារមានរូបសត្វក្របីនៅពីខាងក្រោម។
នេះមិនមែនជាលើកដំបូងទេ ដែលពលរដ្ឋ បានប្រទះឃើញវត្ថុសិល្បៈ របស់បុរាណហើយប្រគល់ឲ្យទៅអាជ្ញាធរ ដែលភាគច្រើនវត្ថុបុរាណទាំងនោះរកឃើញនៅក្នុងដីអំឡុងពួកគេភ្ជួររាស់ ស្រែចម្ការ។ កន្លងមកជារឿងៗប្រជាជនខ្មែរតែងប្រទះឃើញក្អម ក្រឡ ភាជ រូបសំណាក និងបំណែកវត្ថុបុរាណនានា ហើយបានប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនបន្តទៅសារមន្ទីរខេត្ត ឬសារមន្ទីរជាតិដើម្បីរក្សាទុក ដែលវាជាសកម្មភាពសហការរបស់ពលរដ្ឋ ដ៏គួរឲ្យកោតសរសើរ៕